យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផា ខេត្តសៀមរាប

2025/12/01 10:11:15 pm        428

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូយោធភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បាននាំយកថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ប្រគល់ជូនដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផា) ខេត្តសៀមរាប។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ថវិកាដែលនាំមកចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ ហើយក៏ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធ សភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញកន្លងទៅ និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តអនុវត្តយ៉ាងសកម្មនូវ កម្មវិធីគាំពារសង្គម ការពាររឹងមាំខឿនសុខភាពរបស់ប្រជាជន ជាពិសេសសកម្មភាពមនុស្សធម៌ រួមចំណែកគាំទ្រលើកស្ទួយកិច្ចដំណើរការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាពជូនស្រ្តីសម្រាលកូន និងកុមារកម្ពុជាដោយមិនគិតថ្លៃ។

 ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អគ្គនាយក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងសហការីព្រមទាំងប្រជាជននៃប្រទេសស្វីស ដែលបានបន្តបេសម្មរបស់សាស្រ្តាចារ្យបណ្ឌិត Dr.med.Beat Richner ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា-ស្វីស ជួយឧបត្ថម្ភគាំទ្រ ប្រកបដោយកាយវិការមនុស្សធម៌ចំពោះប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រីវិជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ បុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបានលះបង់ប្រកបដោយគំរូវីរភាពដ៏ឧត្ដម ជួយសង្គ្រោះស្រ្តីសម្រាលកូន និងជួយសង្គ្រោះព្យាបាលកុមារកម្ពុជា បង្កើតបានស្នាមញញឹម និងក្ដីសង្ឃឹម ជាទីទុកចិត្តដល់ប្រជាជនកម្ពុជា។

 លោកសាស្រ្តាចារ្យមហាបរិញ្ញា យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានកោតសរសើរចំពោះវីរៈភាពអង់អាចក្លាហានរបស់ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៤ ដែលបានការពារយ៉ាងរឹងមាំអធិបតេយ្យ បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពសង្គម។ មិនត្រឹមតែបំពេញភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ប្រកបដោយការតស៊ូ ហ៊ានលះបង់គ្រប់បែបយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែឆ្លៀតចំណាយពេលវេលាដ៏មានតម្លៃ ថែមទាំងលះបង់ថវិកាផ្ទាល់ខ្លួនមកជួយដល់កិច្ចការមនុស្សធម៌សង្គមថែមទៀតផង។ ក្នុងនោះដែរលោកនាយកក៏បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ យោធភូមិភាគទី៤ ដែលតែងតែនាំយកថវិកា មកចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ផ្ដល់នូវលទ្ធភាពបន្ថែមទៀតដល់កិច្ចការបម្រើសុខមាលភាពជូនស្រ្តី និងកុមារកម្ពុជា ជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        83
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm