យុវជនជាងមួយពាន់នាក់ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់

2025/12/01 03:40:57 pm        880

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​រៀបចំ​កម្ម​វិធី​បើក​បវេសនកាល និងតម្រង់ទិសសិស្ស និស្សិត ឆ្នាំសិក្សា២០២៥-២០២៦។ បើតាម​ការ​ឱ្យ​ដឹង​របស់​វិទ្យាស្ថាន សម្រាប់ឆ្នាំនេះ ទទួលបានការចុះឈ្មោះពីសិស្ស និស្សិត ដើម្បីរៀន​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ (ធីវ៉េត) កម្រិតខ្ពស់លើគ្រប់មុខជំនាញ សរុបចំនួនប្រមាណ ១ ២០០នាក់។

នៅក្នុងពិធីបើកបវេសនកាល និងតម្រង់ទិសសិស្ស និស្សិត ឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ថា ការ​អប់រំ​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​ជំរុញ​ឱ្យ​អ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាព ដើម្បី​ក្លាយ​ខ្លួន​ជា​ពលករ​ជំនាញ អ្នកបច្ចេកទេស ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សង្គម និង​សេដ្ឋកិច្ចជាតិ។

ឯកឧត្តមនាយក បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ ជាការកត់សម្គាល់យុវជន យុវនារី កាន់​តែច្រើនបានងាកមកចាប់អារម្មណ៍ក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ក្នុងនោះ ទទួល​បានការចុះឈ្មោះចូលរៀនទៅលើមុខជំនាញផ្សេងៗ មានដូចជា វិស្វកម្ម, មេកានិករថយន្ត, បរិក្ខា​ត្រជាក់អគ្គិសនី, មេកានិកឧស្សាហកម្ម, ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។ ឯកឧត្តម បាន​ប្តេជ្ញា​ចិត្ត​ថា នឹងពង្រឹងបន្ថែមនូវការបង្ហាត់បង្រៀនជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ឱ្យទទួល​បាន​ការ​អប់រំដែលមានស្តង់ដារ និងឱ្យក្លាយជាធនធានដែលមានជំនាញមួយច្បាស់លាស់ អាច​រក​ការ​ងារ​ធ្វើ និងជាការងារដែលមានតម្រូវការទីផ្សារបច្ចុប្បន្ន និងពេលអនាគត។

សូមជម្រាបជូនបន្ថែមថា នៅក្នុងកម្មវិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម (ITI) ក៏មានរៀបចំពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន និង​បាន​អញ្ជើញ​តំណាងក្រុមហ៊ុនដែលជាដៃគូ និងអង្គការនានា ដើម្បីធ្វើការតម្រង់ទិសជូនដល់សិស្ស និស្សិត និងអាណាព្យាបាល ដើម្បីបង្ហាញឱ្យឃើញថា ក្រៅពីការបណ្តុះបណ្តាលជំនាញ វិទ្យាស្ថាន​ក៏​មាន​កិច្ចសហការយ៉ាងល្អជាមួយបណ្តាក្រុមហ៊ុន និងអង្គការដែលជាដៃគូ ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស និស្សិត ចុះហាត់ការដោយផ្ទាល់ និងមាន​ឱកាស​ការងារ​ដ៏​សម្បូរបែប​ផង​ដែរ​ក្រោយ​បញ្ចប់​ការ​សិក្សា ឬក៏អាចរៀនបណ្តើរ ធ្វើការបណ្តើរបានដូចគ្នាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិថ្លែងអំណរគុណគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
2026/04/01 07:28:35 pm        1
មន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2026/04/01 07:09:21 pm        1
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
2026/04/01 06:45:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am