កាកបាទក្រហមកម្ពុជា ពង្រឹងវិស័យអាទិភាពទាំង៤ ដល់មន្ត្រីប្រតិបត្តិសាខាខេត្តរតនគិរី

2025/12/01 10:58:05 pm        302

ព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាន​រៀប​ចំ​សន្និបា​ត​សាខា អាណត្តិទី ៦ នៅសាលមហោស្រពរតនៈ នៃមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈ​ខេត្ត​រតន​គិរី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងមានការ​អញ្ជើញ​ចូល​រួម​ពី​ឯក​ឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តរតនគិរី ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ រួមមាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាសភាព​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា អាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៩ ក្រុង-ស្រុក និង​មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នក​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម​កម្ពុជា យុវជនកាយរិទ្ធ សរុប១៦៣នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៤៨ នាក់។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖

១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦

២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦

៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណត្ដិទី៦ រួចមក​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​តំណាង​កាក​បាទ​ក្រហម​កម្ពុជា បានចូលរួមកិច្ចប្រជុំតម្រង់ទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិក​គណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង៩ ព្រមទាំង​មន្ត្រី​ប្រតិបត្តិ​សាខា​ខេត្តរតនគិរី ទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់​កាក​បាទក្រហមកម្ពុជា។

សកម្មភាពវិស័យអាទិភាពទាំង៤ រួមមាន៖

១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ

២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍

៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌

៤- ការអភិវឌ្ឍន៍ស្ថាប័ន

ស្របតាមអនុសាសន៍របស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា លោកជំទាវបានជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ត្រូវតែឈ្មុសឈ្មុល ស្វែង​រកអ្នកត្រូវការឱ្យជួយ នឹងជួយឱ្យបានទាន់ពេលវេលា, ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង​ហានិភ័យក្នុងការប្រើប្រាស់ផ្លាស់ស្ទិក, ចូលរួមជាមួយក្រសួងបរិស្ថាន ដាំដើមឈើ ដើម្បី​អព្យា​ក្រឹត​បូន និងបន្តការផ្សព្វផ្សាយសារអប់រំអំពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ ដែល​កំពុង​ប្រឈម​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ ឱ្យកាន់តែសកម្ម និង​ផុស​ផុលថែមទៀត ដើម្បីធ្វើឱ្យប្រជាជន ក្លាយជា​ធន​ធាន​ដ៏​មាន​សារៈ​សំខាន់​ដោយ​មាន​ទាំង​ចំណេះ​ជំនាញ និងសុខភាពល្អ ក្នុងការអភិវឌ្ឍសង្គមជាតិ។

បន្ថែមពីនេះលោកជំទាវ ពុំ ចន្ទីនី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ជាសមាគមឯករាជ្យ តែ​ស្ថិតក្រោមច្បាប់រដ្ឋាភិបាលកម្ពុជា គឺមានតួនាទី​ជា​ជំនួយ​ការ​ជូន​អាជ្ញាធរ​សាធារណៈលើ​វិស័យ​មនុស្សធម៌​៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        53
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm