​សាកលវិទ្យាល័យស្វាយរៀងខេត្តស្វាយរៀងរៀបចំពិព័រណ៍ការងារ

2025/12/01 11:06:09 pm        239

ស្វាយរៀង ៖ សាកលវិទ្យាល័យស្វាយរៀងខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២៥នេះ មានរៀបចំពិព័រណ៍ការងារ ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោក​ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ចើញ ចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ នៅក្នុង រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រសួងពាក់ពន្ធ័ គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន រោងចក្រ សហគ្រាស​ និងសិស្ស និសិត្យប្រមាណជាង១ពាន់នាក់ ។

កញ្ញា រដ្ឋ ចន្ទ័ស្រីនៅ អ្នកសម្របសម្រួល មជ្ឈមណ្ឌលការងារសាកលវិទ្យាល័យស្វាយរៀង បានបញ្ជាក់ថាការរៀបចំ​ពិព័រណ៍ការងារ ក្នុងឆ្នាំ២០២៥នេះគឺជាឆ្នាំទី២ កាលពីឆ្នាំមុនការរៀបចំរបស់សាកលវិទ្យាល័យស្វាយរៀងមានការគាំទ្រគម្រោងពី(យូ.អេស.អាយ.ឌី) ចំណែកឆ្នាំនេះសាកលវិទ្យាល័យស្វាយរៀងទទួលបានគាំទ្រពីគម្រោង​(ចាយការ) គោលបំណងរបស់ ពិព័រណ៍ការងារគឺ ទី១ ផ្តល់ឱកាសដល់ សិស្ស និស្សិត និងអតីតនិស្សិត បានយល់អំពី បរិបទការងារក្នុងក្រុមហ៊ុន ក៏ដូចជាបង្កើតឱកាសទទួលបានការងារ និងហាត់ការពិតប្រាកដ ។ ទី២ បំប៉នធនធានមនុស្សកម្ពុជាជំនាន់ថ្មី អោយមានជំនាញស្វែងរកការងារ .ការរៀបចំCV ការសម្ភាសន៍ជាមួយនិងការយល់ដឹងអំពីតម្រូវទីផ្សារការងារ ។ ទី៣ បង្កើតវេទិការអោយក្រុមហ៊ុន អាចចែករំលែកពី បរិបទការងាររបស់ខ្លួន និងអាចធ្វើសម្ភាសន៏ផ្ទាល់នៅទីតាំងសាកលកវិទ្យាល័យ និងទី៤ បង្កើតសហគមន៍រវាងសិស្ស និស្សិត អតីតនិស្សិត និងក្រុមហ៊ុន ដើម្បីជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកនាអនាគត ។​

 ថ្លែងមានប្រសាសន៍បើកពិព័រណ៍ការងារ ក្នុងឱកាសនោះ ឯកឧត្តមសោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសំដែងអបអរសាទរចំពោះ សាកលវិទ្យាល័យស្វាយរៀង រដ្ឋបាលខេត្ត និងគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ដែលបានសហការរៀបចំពិព័រណ៍នេះឡើង ជូនដល់សិស្ស និស្សិត បានជួបជុំស្វែងយល់ពីតម្រូវការ ការងារ និងស្វែងរកការងារធ្វើ របស់សិស្ស និស្សិតនៅក្នុងខេត្តនិងខេត្តជិតៗ ។ 

  ឯកឧត្តមរដ្ឋលេខាធិការក្រសួងបានបញ្ជាក់ថាការបណ្ដុះបណ្ដាលធនធានមនុស្ស រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ឯការងារប្អូនៗជាសិស្ស និស្សិត ត្រូវស្វែងរកការងារធ្វើដោយខ្លួនឯង ជាក់ស្ដែងថ្ងៃនេះតាមរយះ ពិព័រណ៍ការងារ ជាឱកាសអោយប្អូនៗសិស្ស និស្សិត ដែលមានបំណងស្វែងរកការងារធ្វើ ត្រូវសិក្សា ស្វែងយល់ពីការងារដែលខ្លួនចង់ធ្វើ ជាមួយក្រុមហ៊ុនសហគ្រាសឬគ្រឹះស្ថានណាមួយ ឲ្យបានច្បាស់លាស់មុន និងចូលសម្ភាសន៍ដោយតាំងចិត្តចេះគឺជាប់។

 សូមបញ្ជាក់ថាពិពណ៏ការងារដែលសាកលវិទ្យាលយ័ស្វាយរៀងរៀបចំនេះមានរយះពេល១ថ្ងៃពេញ ដោយមានក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗជាង៧០នៅក្នុងខេត្តនិងរាជធានីបានមកចូលរួម ។ ដោយ ៖ ភា សារិត

 


                                                                                         ​

 

 

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm