កម្ពុជា-កូរ៉េ នឹងរៀបចំសន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នៅថ្ងៃទី១៨ធ្នូ

2025/12/01 04:15:41 pm        153

អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នឹង​រៀបចំ​សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ ​ក្រោមប្រធានបទ “កសិកម្មវិលជុំរបស់កូរ៉េ និងការប្រែប្រួលសម្រាប់កម្ពុជា ដំណើរ​ទៅ​រក​អនាគត​កសិកម្ម​ចីរភាពកាលបរិច្ឆេទ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ​ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទោះបីជាពេលថ្មីៗនេះមានបញ្ហាមួយចំនួននៅកូរ៉េ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភអំពីការធ្វើដំណើរមកកម្ពុជា ក៏ប៉ុន្តែ ជឿជាក់ថា នេះគឺជាពេល​វេលា​ដែល​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ដូច្នេះកម្ពុជា-កូរ៉េ នឹងបន្តរៀបចំ សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ រួមគ្នាតាមកាលវិភាគដដែល បន្ទាប់ពីការរៀបចំ​ជោគជ័យ​របស់​សន្និសីទ​លើកទី១ កាលពីខែសីហាកន្លងមក ។

សន្និសីទនេះ នឹងមានការចូលរួមពីអ្នកជំនាញជនជាតិកូរ៉េ ដែលជាតំណាងឧស្សាហកម្មជី ខណៈ​ភាគីកម្ពុជា មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង​បរិស្ថាន ​និងក្រសួងទេសចរណ៍ និងសហគមន៍កសិករ ។

សន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នឹងមានបទបង្ហាញពី គំរូកសិកម្មវិលជុំរបស់កូរ៉េ និង​ទិសដៅអនាគត ពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ និងកែច្នៃជីកំព្យូទ័រប្រភពពីសត្វចិញ្ចឹម, វិបត្តិ និងលក្ខខណ្ឌកសិកម្មជនបទកម្ពុជា ពីអ្នកជំនាញជនជាតិកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

កម្ពុជា-អុីស្រាអែល បើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្ម
2025/12/01 09:52:37 pm        1
សៀវភៅម្ហូបខ្មែរ ទទួលបានជ័យលាភី Best of the Best - Cambodia ក្នុងចំណោម ២០០ ប្រទេស
2025/12/01 09:26:29 pm        1
កុមារ និងក្រុមគ្រួសាររងគ្រោះដោយពលកម្មជាង ១០០នាក់ នៅខេត្តសៀមរាប ទទួលបានអំណោយកញ្ចប់បំណិនជីវិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
2025/12/01 08:29:44 pm        6

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-អុីស្រាអែល បើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្ម

2025/12/01 09:52:37 pm
​សៀវភៅម្ហូបខ្មែរ ទទួលបានជ័យលាភី Best of the Best - Cambodia ក្នុងចំណោម ២០០ ប្រទេស
2025/12/01 09:26:29 pm
​ពលរដ្ឋភៀសខ្លួនចេញពីអំពើហិង្សានៅស៊ូដង់ ស្វែងរកបានជំនួយតិចតួចប៉ុណ្ណោះនៅព្រំដែនឆាដ
2025/12/01 08:43:18 pm
​បណ្តាប្រទេស EU ដាក់ស្នើផែនការការពារជាតិ ដែលភាគច្រើនរួមបញ្ចូលការគាំទ្រ សម្រាប់អ៊ុយក្រែន
2025/12/01 08:41:32 pm
​សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សាបង្ខំឲ្យក្មេងៗប៉ាឡេស្ទីន ធ្វើការជាមេគ្រួសារ
2025/12/01 08:39:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/01 01:10:29 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am