លោក Trump អះអាងជជែកតាមទូរសព្ទជាមួយលោក Maduro ខណៈក្រុងការ៉ាកាស រិះគន់វិធានការយោធារបស់អាមេរិក

2025/12/01 11:27:10 pm        64

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) បានបញ្ជាក់ថា លោកបាននិយាយកាលពីពេលថ្មីៗនេះជាមួយមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសទាំង២ ខណៈដែលទីក្រុងការ៉ាកាស (Caracas) បានថ្កោលទោសនូវអ្វីដែលហៅថា ការត្រៀមលក្ខណៈរបស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារមួយ។

សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើវ៉េណេស៊ុយយអេឡា ដោយបានបង្កើនយោធាដ៏ធំ នៅតំបន់ការ៉ាអ៊ីប ចាត់បញ្ចូលក្រុមជួញដូរគ្រឿងញៀនដែលត្រូវបានចោទប្រកាន់ថា គ្រប់គ្រងដោយលោក Maduro ជាក្រុមភេរវករ និងចេញនូវការព្រមានបែបគំរាមកំហែងពីលោក Trump ដែលថា ដែនអាកាសវ៉េណេស៊ុយអេឡាត្រូវបាន «បិទ»។

ទីក្រុងវ៉ាស៊ីនតោនផ្ដល់ហេតុផលថា ការដាក់ពង្រាយយោធាដែលបានចាប់ផ្តើមឡើង កាលពីខែកញ្ញា មានគោលបំណងទប់ស្កាត់ការជួញដូរគ្រឿងញៀន នៅក្នុងតំបន់នេះ ប៉ុន្តែទីក្រុងការ៉ាកាស បានទទូចថា ការផ្លាស់ប្តូររបបដឹកនាំប្រទេស គឺជាគោលដៅចុងក្រោយ។

យ៉ាងណាក្ដី កាលពីថ្ងៃអាទិត្យ នៅលើយន្តហោះ Air Force One លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំនឹងមិននិយាយថា វាគឺជារឿងល្អ ឬអាក្រក់នោះឡើយ។ វាគឺជាការជជែកតាមទូរសព្ទ»។

សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា លោក Trump និងលោក Maduro បានពិភាក្សាគ្នា អំពីលទ្ធភាពដែលអាចមានកិច្ចប្រជុំ ខណៈដែលសារព័ត៌មាន The Wall Street Journal បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការសន្ទនានោះក៏រួមបញ្ចូលលក្ខខណ្ឌលើកលែងទោសផងដែរ ប្រសិនបើលោក Maduro ត្រូវចុះចេញពីតំណែង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm