អតីតមន្ត្រីរៀបរាប់អំពីការស៊ើបអង្កេតលើយោធាអង់គ្លេសដែលបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម នៅអាហ្វហ្គានីស្ថាន

2025/12/02 12:34:35 am        59

អតីតមន្ត្រីជាន់ខ្ពស់អង់គ្លេសម្នាក់ បានរៀបរាប់អំពីការស៊ើបអង្កេតជាសាធារណៈថា កងកម្លាំងពិសេសអង់គ្លេសនៅអាហ្វហ្គានីស្ថាន ទំនងជាបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម ដោយការប្រហារជីវិតជនសង្ស័យ ហើយទោះបីជាមានយល់ដឹងយ៉ាងទូលំទូលាយអំពីបញ្ជាជាបញ្ជាជាបន្តបន្ទាប់ក៏ដោយ ក៏គ្មានអ្វីត្រូវបានធ្វើ  ដែរ។ ក្រសួងការពារជាតិអង់គ្លេស (MoD) បានបញ្ជាឲ្យមានការស៊ើបអង្កេត បន្ទាប់ពីឯកសាររបស់ទូរទស្សន៍ BBC បានរាយការណ៍ថា ទាហានមកពីអង្គភាពកងកម្លាំងអាកាសពិសេស (SAS) បានសម្លាប់មនុស្ស ៥៤នាក់ ក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថានជាងមួយទសវត្សរ៍មុន ក្នុងស្ថានភាពគួរឲ្យ       សង្ស័យ។

ការស៊ើបអង្កេតនេះ កំពុងពិនិត្យមើលការវាយឆ្មក់ពេលយប់មួយចំនួនដោយកងកម្លាំងអង់គ្លេស ចាប់ពីពាក់កណ្តាលឆ្នាំ ២០១០ ដល់ពាក់កណ្តាលឆ្នាំ ២០១៣ នៅពេលដែលពួកគេ ជាផ្នែកមួយនៃកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងតាលីបង់ និងក្រុមសកម្មប្រយុទ្ធដទៃទៀត។

នាពេលកន្លងទៅ នគរបាលយោធាអង់គ្លេស បានធ្វើការស៊ើបអង្កេតជាច្រើនលើការចោទប្រកាន់ពីបទប្រព្រឹត្តខុសដោយកងកម្លាំងនៅអាហ្វហ្គានីស្ថាន រួមទាំងការចោទប្រកាន់ប្រឆាំងនឹងសេវាអាកាសពិសេស (SAS) ប៉ុន្តែក្រសួងការពារជាតិ បាននិយាយថា គ្មាននរណាម្នាក់ បានរកឃើញភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់នោះទេ។  គោលបំណងនៃការស៊ើបអង្កេតនេះគឺដើម្បីបញ្ជាក់ថាតើមានព័ត៌មានគួរឲ្យទុកចិត្តអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការដែរឬទេ ថាតើការស៊ើបអង្កេតដោយប៉ូលីសយោធាជាច្រើនឆ្នាំក្រោយមកលើកង្វល់ត្រូវបានធ្វើឡើងត្រឹមត្រូវដែរឬទេ និងថាតើការសម្លាប់ខុសច្បាប់ត្រូវបានបិទបាំងឬអត់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm