ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ

2022/02/21 11:55:09 pm        624

ភ្នំពេញ៖ ក្រសួងសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ នាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ«ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅកូន»។

ទិវាជាតិនេះ មានគោលបំណងលើកកម្ពស់ផ្តល់ចំណេះដឹងពីសារៈសំខាន់នៃការផ្តល់វ៉ាក់សាំង​កូវីដ-១៩​ ដល់​ស្រី្តមា​នផ្ទៃពោះមុនសម្រាល និងក្រោយសម្រាលក្នុងអំឡុងពេល​ការរាតត្បាត​ជា​សកល នៃជំងឺកូវីដ១៩ និង​លើក​កម្ពស់ការបំបៅកូនដោយទឹកដោះម្តាយទោះបីម្តាយមានឆ្លងកូវីដ-១៩។ ជាមួយគ្នានោះលោកជំទាវវេជ្ជ​បណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មេរោគ​កូវីដ១៩ ប្រភេទអូមីក្រុង ​បច្ចុប្បន្នកំពុង​ចរាចរ​យ៉ាង​ទូលំទូលាយនៅក្នុងសហគមន៍ ​ហើយកម្ពុជា​កំពុង​ប្រឈម​មុខ​នឹងការកើនឡើង​នៃករណីឆ្លង។ ប្រព័ន្ធសុខាភិបាលត្រូវបានការពារ រៀបចំនិងត្រៀមខ្លួនជាស្រេច ​ដើម្បី​បែង​ចែក​ករណី​មួយចំនួន​ធំ​សម្រាប់ការថែទាំព្យាបាលនៅផ្ទះ ​និងត្រៀមបម្រុងមនី្ទរពេទ្យ ​និងគ្រែ​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់ សម្រាប់អ្នកជំងឺដែលត្រូវការចាំបាច់នូវការជួយសង្រ្គោះ។ ​យើងរំពឹងថា​នឹងមានការកើនឡើង នៃ​ករណី​ឆ្លងអូមីក្រុង​ ក្នុងប៉ុន្មានសប្តាហ៍ ​និងខែខាងមុខនេះ។

លោកជំទាវវេជ្ជបណ្ឌិត ​សូម​ឆ្លៀត​ឱកាសនេះ ​ដើម្បី​អំពាវនាវ​សូម​ឲ្យមាន​សេវា​សារវ័ន្តសុខាភិបាល​ទាំងអស់ ត្រៀម​ជាស្រេចរួម​ទាំង​សេវា​សុខភាពមាតា​ ទារក និង​កុមារ​ផង​ដែរ។

នាឱកាស​ដ៏មហោឡារិកនេះ ​លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ ​សោភ័ណនាទី រដ្ឋលេខាធិការ និងជា​តំណាង​ឯកឧត្តម​ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្រី្តក្រសួងសុខាភិបាល ​បានថ្លែង​សារលិខិត​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និង​ជាឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ​នៃផែនការសកម្មភាពរួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​ដើម្បី​សុខ​ភាពស្រី្ត និង​កុមារ ក្នុងឱកាស​ទិវាជាតិសុខភាពមាតា ​ទារក និងកុមារ ​២១ កុម្ភៈ ២០២២នេះថា​ ក្នុងបរិបទ​នៃ​ជំងឺកូវីដ-១៩ បច្ចុប្បន្នដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ​ត្រូវរស់​នៅ​តាមគន្លង​ប្រក្រតីភាពថ្មី​ ក្នុង​បរិបទ នៃ​ជំងឺកូវីដ-១៩ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ​សូមអំពាវនាវដូចតទៅ៖ ​សូម​ស្រី្ត​មាន​ផ្ទៃពោះទាំងអស់ ​ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ​ឆ្មបជំនាញ នៅមណ្ឌល​សុខភាព ឬមនី្ទរ​ពេទ្យ​​ដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់ចំនួន៤ដង​ តាមពេលវេលា និងការណែនាំ​របស់គ្រូពេទ្យ ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស ​និងថ្នាំបង្ការជំងឺកូវីដ១៩ ទទួលយកសេវាបង្ការព្យា​បាលទាំងអស់ ពិសេសការ​ស្ម័គ្រ​ចិត្តធ្វើ​តេស្តឈាម​រក​មេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នាលុប​បំបាត់ការ​ចម្ល​ង​មេរោគពីម្តាយទៅកូន។ ​សូមទៅ​សម្រាល​កូន​នៅមណ្ឌលសុខភាព ឬមនី្ទរពេទ្យដែល​មានគ្រូពេទ្យ ឬឆ្មបជំនាញ ​ដែល​ទទួល​បានការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ និងទៅ​ពិនិត្យសុខភាពក្រោយ​ពេល​សម្រាល​ទាំងមាតា​ ទាំង​ទារក យកកូនទៅទទួលវ៉ាក់សាំង​បង្ការ​ជំងឺទាំង១១មុខ​ តាមពេលវេលាកំណត់ ​ពិនិត្យ​តាមដានសុខភាព ​និង​ការ​លូតលាស់របស់កូន រហូត​ដល់កូនមានអាយុពីរឆ្នាំ។ សូមបំបៅកូនដោយ​ទឹកដោះម្តាយតែមួយមុខគត់ ​ចាប់​ពី​ពេល​ទារកកើត​ភ្លាម​រហូត​ដល់ទារកមានអាយុ៦ខែ ​និងផ្តល់​អាហារ​បន្ថែមគ្រប់មុខ​ គ្រប់ជីវជាតិ​ រួមជាមួយ​ការ​បន្ត​បំបៅ​ទឹក​ដោះម្តាយ​រហូតដល់​កុមារ​មាន​អាយុយ៉ាង​តិច២ឆ្នាំ។

ប្រញាប់យកទារកទៅមនី្ទរពេទ្យភ្លាម​ នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវ​ដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូច ​ដែលមាន​រាង​កាយ​ស្គម ឬមិនឡើង​ទម្ងន់សោះទៅពិគ្រោះយោបល់​ និងទទួលការព្យាបាលនៅមនី្ទរពេទ្យ។ ​សូមជ្រើសរើស​ការ​ពន្យា​កំណើត​ ដើម្បីសុខភាព​របស់ម្តាយ​ និងទារក ​និងសូមឲ្យស្រី្តមានផ្ទៃពោះ ​ស្រី្តជាមាតា ​កំពុងបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ទាំងអស់ ​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការការពារ ​៣ការពារ ៣កុំ​ និងការ​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល​ និង​សូមទៅទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​តាមវេន និងកាល​កំណត់ឲ្យបានគ្រប់ៗគ្នា៕អត្ថ៖ បទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm