លោកស្រី Kallas របស់ EU៖ សប្តាហ៍ខាងមុខ អាចជា «ដំណាក់កាលសំខាន់« សម្រាប់ការទូតអ៊ុយក្រែន

2025/12/02 12:42:47 am        73

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃចន្ទ (ទី១ ខែធ្នូ) នេះ បានលើកឡើងថា សប្តាហ៍នេះអាចជាដំណាក់កាលដ៏សំខាន់ ចំពោះការជំរុញឲ្យបញ្ចប់សង្រ្គាមអ៊ុយក្រែន ខណៈដែលតំណាងរបស់សហរដ្ឋអាមេរិកធ្វើដំណើរតម្រង់ទៅទីក្រុងមូស្គូ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយអ្នកចរចារបស់ទីក្រុងគីវ។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ EU លោកស្រី Kallas បាននិយាយថា៖ «វាអាចជាសប្តាហ៍ដ៏សំខាន់មួយសម្រាប់ផ្នែកការទូត។ យើងបានឮកាលពីម្សិលមិញ (ថ្ងៃទី៣០ ខែវិច្ឆិកា) ថា កិច្ចចរចា នៅអាមេរិក មានភាពលំបាក ប៉ុន្តែទទួលបានផ្លែផ្កា។ យើងមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ ប៉ុន្តែខ្ញុំនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក៏ដូចជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃនេះ»។

លោក Steve Witkoff ដែលជាបេសកជនរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើដំណើរទៅរុស្ស៊ី នៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនជំរុញឲ្យវិមានក្រឹមឡាំងបញ្ចប់សង្រ្គាម លើប្រទេសជិតខាងរបស់ខ្លួន គឺអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់លោក Witkoff ដែលត្រូវបានរំពឹងថា មានកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារ កើតឡើងក្រោយការចរចារដែលមានហានិភ័យខ្ពស់ កាលពីថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) រវាងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក Trump និងគណៈប្រតិភូអ៊ុយក្រែន នៅរដ្ឋ Florida។

លោកស្រី Kallas បានមិនឆ្លើយសំណួរមួយ ជុំវិញថា តើលោកស្រីជឿជាក់លើសហរដ្ឋអាមេរិកថា នឹងចរចានូវកិច្ចព្រមព្រៀងមួយដ៏ល្អដែរ ឬទេ។ ជំនួសមកវិញ លោកស្រីបាននិយាយថា វានឹងប្រសើរជាង ប្រសិនបើអឺរ៉ុប ដែលភាគច្រើនត្រូវបានទីក្រុងវ៉ាស៊ីនតោនដកចេញ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងការទូតដែលពាក់ព័ន្ធនឹងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm