សម្តេច ប៉ាប ឡេអូ ជំរុញសារសន្តិភាព ជាថ្ងៃទី២ នៅលីបង់ដែលរងគ្រោះដោយសារវិបត្តិ

2025/12/02 01:53:14 am        68

សម្តេច ប៉ាប ឡេអូ នឹងជួបជាមួយមេដឹកនាំមកពីនិកាយសាសនាផ្សេងៗគ្នារបស់ប្រទេសលីបង់ នៅថ្ងៃចន្ទ (ទី១ ខែវិច្ឆិកា) នេះ ជាកន្លែងដែលព្រះអង្គត្រូវបានគេរំពឹងថា នឹងជំរុញមេដឹកនាំទាំងនោះកុំភៀសខ្លួនចេញពីប្រទេស បើទោះបីជាមានជម្លោះជាច្រើនឆ្នាំ ភាពជាប់គាំងផ្នែកនយោបាយ និងវិបត្តិសេដ្ឋកិច្ចដែលបានជំរុញឲ្យមានការចាកចេញពីប្រទេសជាបន្តបន្ទាប់ក៏ដោយ។

ព្រះអង្គម្ចាស់ ឡេអូ ដែលជាសម្តេចប៉ាបជនជាតិអាមេរិកទី១ នឹងយាងទៅទតសហគមន៍គ្រិស្តសាសនារបស់លីបង់ មុនពេលធ្វើកិច្ចសន្ទនាអន្តរសាសនាជាមួយសមាជិកនៃសហគមន៍នៃអ្នកកាន់សាសនាឥស្លាមនិកាយ Sunni, Shia និង Druze របស់ប្រទេសលីបង់ ព្រមទាំងកម្មករអន្តោប្រវេសន៍ផងដែរ។

ជាមួយគ្នានេះ អំឡុងពេលទ្រង់ប្រថាប់នៅក្នុងប្រទេសដែលព្រះអង្គបានពិពណ៌នាថា ជាបេសកកម្មនៃសន្តិភាព សម្ដេច ប៉ាប កាលពីថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) បានជំរុញឲ្យមេដឹកនាំនយោបាយរបស់លីបង់បន្តកិច្ចប្រឹងប្រែងសន្តិភាព ទោះបីជាប្រឈមនឹងស្ថានភាពក្នុងតំបន់ «ដ៏ស្មុគស្មាញ ពេញដោយជម្លោះ និងភាពមិនច្បាស់លាស់ខ្ពស់» ក៏ដោយ។ សម្ដេច ប៉ាប ឡេអូ ព្រះជន្ម ៧០ព្រះវស្សា កំពុងយាងបំពេញទស្សនកិច្ច នៅលីបង់ រហូតដល់ថ្ងៃអង្គារ ជាការជើងទី២ នៃការយាងទៅក្រៅប្រទេសលើកដំបូងរបស់ព្រះអង្គ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសទួរគី។

លីបង់ ដែលជាប្រទេសមានគ្រិស្តបរិស័ទច្រើនជាងគេបំផុត នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរង្គោះរង្គើដោយការផ្ទុះឡើងនូវជម្លោះ នៅតំបន់ហ្កាហ្សា ខណៈដែលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធឥស្លាមនិកាយ Shia របស់លីបង់ គឺក្រុមហេសបូឡា បានចាប់ផ្ដើមធ្វើសង្រ្គាមជាមួយគ្នា រហូតដល់អ៊ីស្រាអែលបើកការវាយលុកដ៏បំផ្លិចបំផ្លាញ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm