កម្ពុជា-អ៊ីរ៉ង់ រួមគ្នាជម្រុញលើកកម្ពស់ឧស្សាហកម្មវប្បធម៌ ឲ្យកាន់តែរីកចម្រើន

2022/02/22 05:18:37 am        282

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា នាទីសី្តការក្រសួង ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានឯកភាពគ្នាជម្រុញលើកកម្ពស់ឧស្សាហកម្មវប្បធម៌ ឲ្យកាន់តែរីកចម្រើន។

ជាដំបូងឯកឧត្តម សោម សុគន្ធ បានសម្តែងការស្វាគមន៍ ដល់ឯកឧត្តម Ali Akbar Nazari ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តម Ali Akbar Nazari បានសម្តែងការកោតសរសើរចំពោះកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះលើការងារផ្សេងៗដូចជា ការដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗ កិច្ចប្រជុំកំពូលអាសឹម(ASEM) និងកិច្ចប្រជុំអាស៊ាន (ASEAN) ឆ្នាំ២០២២ និងការទប់ស្កាត់ជំងឺកូវីដ-១៩ សកម្មភាពទាំងអស់នេះ គឺជាចំណុចលេចធ្លោ ដែលកម្ពុជាបានចូលរួមអនុវត្តន៍ និងក៏ជាកិច្ចការទាំងភាពប្រឈម និងភាពលូតលាស់ផ្សេងៗកម្រិតអន្តរជាតិ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺអាចធ្វើបានល្អជាងបណ្តាប្រទេសមួយចំនួន។ ក្នុងនោះដែរអ្វីដែលជាចំនុចលេចធ្លោ ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងនោះ គឺសុខដុមរមនាផ្នែកសាសនា ពិបាកនឹងរកប្រទេសណាមានថ្នាក់ដឹកនាំ និងធ្វើការដឹកនាំឲ្យមានការរស់នៅជាមួយគ្នាបានល្អ ចំពោះអ្នកដែលកាន់សាសនាផ្សេងគ្នា កំពុងរស់នៅប្រទេសកម្ពុជា រួមមានមូស្លីម ព្រះពុទ្ធសាសនា នឹងគ្រីស្ទៀន និងសាសនាផ្សេងទៀត។ ប៉ុន្តែពុំមានចំនុចណាមួយដែលមើលឃើញថា អ្នកដែលមានកាន់និន្នាការសាសនាផ្សេងៗគ្នានោះ មានជម្លោះសាសនាក្នុងប្រទេសកម្ពុជានោះទេ។

ពាក់ព័ន្ធទៅនឹងកិច្ចការលើវិស័យវប្បធម៌ ភាគីទាំងពីរកម្ពុជា-អ៊ីរ៉ង់ បានលើកឡើងថា វប្បធម៌ គឺជាប៉ូលដ៏សំខាន់មួយ ក្នុងចំណោមប៉ូលទាំងបី គឺប៉ូលការទូត ប៉ូលសេដ្ឋកិច្ច និងប៉ូលវប្បធម៌ ដោយហេតុថារាល់ការទំនាក់ទំនងរវាងប្រទេស នឹងប្រទេស មិនអាចកាត់ផ្តាត់បានឡើយនៅលើចំនុចទាំងបីនេះបានទេ។ ដូច្នេះវប្បធម៌ គឺជាចំនុចសំខាន់ក្នុងការបង្កើន និងពង្រឹងទំនាក់ទំនងរវាងប្រទេស នឹងប្រទេសឲ្យមានភាពជិតស្និទគ្នា ដើម្បីឈានទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាការបង្កើន លើកស្ទួយផ្នែកទេសចរ និងឈានដល់កម្រិតនយោបាយការទូត។ ក្រោយពីការលើកឡើងរួមគ្នាមក ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងជម្រុញលើកិច្ចការងារនេះ និយាយឡែកដោយឯកឧត្តម ឯកអគ្គរដ្ឋទូត បានមកដល់ប្រទេសកម្ពុជា បានធ្វើការសិក្សាលើសក្តានុពលផ្សេងៗ តាមប្រាសាទបុរាណ និងសិប្បកម្ម ដែលជាចំនុចសំខាន់ក្នុងការលើកស្ទួយឧស្សាហកម្មវប្បធម៌ ដែលអាចបង្កើនទំនាក់ទំនងដ៏សំខាន់ក្នុងការដោះដូរសិប្បកម្មផ្សេងៗរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម សោម សុគន្ធ ក្នុងនាមលោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត សូមស្វាគមន៍លើការងារនេះ ក្នុងការពង្រឹងលើកិច្ចសហប្រតិបតិ្តការគ្នានាពេលខាងមុខនេះ។ ក្នុងនោះដែរឯកអគ្គរដ្ឋទូត ក៏មានបំណងអញ្ជើញលោកជំទាវ រដ្ឋមន្រី្ត និងថ្នាក់ដឹកនាំក្រសួង ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដើម្បីឲ្យវិស័យវប្បធម៌រវាងប្រទេសទាំងពីរ មានការលូតលាស់ឡើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm