លោក Zelenskiy៖ «បញ្ហាពិបាកៗ» នៅតែត្រូវដោះស្រាយ បន្ទាប់ពីមានកិច្ចចរចា នៅរដ្ឋ Florida

2025/12/02 03:18:33 am        100


ប្រធានាធិបតី លោក Volodymyr Zelenskiy នៅថ្ងៃចន្ទ (ទី១ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា បញ្ហាពិបាកៗ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ បន្ទាប់ពីមានកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅរដ្ឋ Florida ខណៈដែលលោក និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានធ្វើទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួបជុំជាមួយសម្ព័ន្ធមិត្ត ហើយបេសកជនរបស់លោក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីផ្ដល់ព័ត៌មានដល់វិមានក្រឹមឡាំង អំពីកិច្ចពិភាក្សានោះ។

ការពង្រឹងកិច្ចការការទូត ដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ក្នុងរយៈពេលជាច្រើនជំនាន់ បានមានភាពសកម្មកាន់តែខ្លាំងឡើង នៅថ្ងៃចន្ទនេះ បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានពិភាក្សាគ្នានៅឯរមណីយដ្ឋានវាយកូនហ្គោល ដែលត្រូវបានសាងសង់ដោយបេសកជនរបស់លោក Trump និងជាជំនួញធំខាងអចលនទ្រព្យ គឺលោក Steve Witkoff។

លោក Zelenskiy ដែលកំពុងស្ថិតនៅទីក្រុងប៉ារីស ត្រូវបានប្រធានាធិបតីបារាំង លោក Emmanuel Macron បង្ហាញពីការគាំទ្រ នៅថ្ងៃចន្ទនេះ ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអៀរឡង់ នៅថ្ងៃអង្គារ។ ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ត្រូវជួបប្រជុំជាមួយអង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ទន្ទឹមនឹងនោះ លោក Witkoff ត្រូវបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារដែរ។

គួរបញ្ជាក់ថា ទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បាននិងកំពុងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនពិនិត្យឡើងវិញនូវផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលដំបូងឡើយ បានគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ី ដែលមានដូចជាឲ្យអ៊ុយក្រែនបោះបង់ដែនដីបន្ថែមទៀត កម្រិតទំហំនៃកងទ័ពរបស់ខ្លួន បោះបង់ការប៉ុនប៉ងចូលរួមក្នុងអង្គការណាតូ និងត្រូវបានរារាំងមិនឲ្យធ្វើជាទីកន្លែងឈរជើងរបស់កងទ័ពលោកខាងលិចឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        147
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        188
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm