[UPDATE] ទីក្រុងហុងកុងចាប់ខ្លួនជនសង្ស័យបន្ថែមទៀតក្នុងការស៊ើបអង្កេតអគ្គិភ័យ ខណៈអ្នកស្លាប់កើនដល់ជាង១៥០នាក់

2025/12/02 04:10:28 pm        158

ក្រុមអាជ្ញាធរហុងកុងបាននិយាយកាលពីថ្ងៃចន្ទ១ធ្នូដើមសប្ដាហ៍នេះថា ពួកគេបានចាប់ខ្លួនមនុស្ស ១៤នាក់ សង្ស័យពីបទមនុស្សឃាតក្នុងការស៊ើបអង្កេតអគ្គិភ័យដ៏សាហាវបំផុតរបស់ទីក្រុងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយចង្អុលទៅកាន់សម្ភារៈជួសជុលមានគុណភាពទាបងាយបញ្ឆេះឲ្យមានអគ្គភ័យដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៥១នាក់។

នគរបាលបានបន្តបោសសម្អាតប៉មទាំងប្រាំពីរដែលត្រូវបានឆេះខ្ទេចខ្ទីនៅក្នុងគ្រោះមហន្តរាយកាលពីថ្ងៃពុធសប្ដាហ៍មុន នៅឯប្លុកអចលនាទ្រព្យ Wang Fuk Court Estate ដោយបានរកឃើញសាកសពអ្នកស្រុកនៅក្នុងជណ្តើរ និងនៅលើដំបូលផ្ទះ ជាប់ខ្លួននៅពេលពួកគេព្យាយាមរត់គេចពីអណ្តាតភ្លើង។

មន្ត្រីនគរបាលលោក Tsang Shuk-yin បានប្រាប់ក្រុមអ្នកសារព័ត៌មានទាំងថប់អារម្មណ៍ថា មនុស្សជាង ៤០នាក់នៅតែបាត់ខ្លួន។សាកសពមួយចំនួនបានក្លាយទៅជាផេះផង់ ដូច្នេះពួកលោកប្រហែលជាមិនអាចរកឃើញមនុស្សដែលបាត់ខ្លួនទាំងអស់បានទេ។ មន្ត្រីដែលត្រួតពិនិត្យការស៊ើបអង្កេតបានប្រាប់សន្និសីទសារព័ត៌មានថា ការធ្វើតេស្តលើគំរូជាច្រើននៃសំណាញ់ពណ៌បៃតងដែលត្រូវបានរុំជុំវិញរនាំងឫស្សីនៅលើអគារនៅពេលមានអគ្គិភ័យ មិនត្រូវគ្នានឹងបទដ្ឋានធន់នឹងភ្លើងទេ ។

លោក Eric Chan ប្រធានរដ្ឋបាលក្រុងហុងកុងបាននិយាយថា ក្រុមអ្នកម៉ៅការដែលធ្វើការជួសជុលបានប្រើប្រាស់សម្ភារៈមិនត្រូវបទដ្ឋានទាំងនេះនៅតំបន់ដែលពិបាកចូលដល់ ដែលលាក់បាំងពីក្រុមអ្នកត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាព។

ក្រុមមន្ត្រីបាននិយាយថា សម្ភារៈអ៊ីសូឡង់ស្នោដែលប្រើដោយក្រុមហ៊ុនម៉ៅការក៏បានបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះផងដែរ ហើយឧបករណ៍ប្រកាសអាសន្នអគ្គិភ័យនៅតាមអគារមិនដំណើរការត្រឹមត្រូវទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm