លោក Trump កោះប្រជុំជាមួយទីប្រឹក្សាលើបញ្ហាវ៉េណេស៊ុយអេឡា ខណៈអាមេរិក បង្កើនសម្ពាធ

2025/12/02 04:35:38 pm        82

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ (១ ធ្នូ) ជាមួយបណ្ដាទីប្រឹក្សាជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីយុទ្ធនាការដាក់សម្ពាធលើវ៉េណេស៊ុយអេឡា ក្នុងចំណោមប្រធានបទផ្សេងៗទៀត។

មន្ត្រីរូបនេះបន្តថា កិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី Oval Office នោះ ក៏រួមមានសមាជិកជាន់ខ្ពស់នៃក្រុមសន្តិសុខជាតិរបស់លោក Trump ផងដែរ ប៉ុន្តែសេចក្ដីលម្អិតនៃកិច្ចពិភាក្សានៅមិនទាន់មានទេ។ កិច្ចប្រជុំនេះបានកើតឡើង ខណៈលោក Trump កំពុងបង្កើនសម្ពាធកាន់តែខ្លាំងលើវ៉េណេស៊ុយអេឡា ជុំវិញអ្វីដែលសហរដ្ឋអាមេរិកនិយាយថា ជាការដឹកជញ្ជូនគ្រឿងញៀន ដែលចេញពីប្រទេសនោះ។

កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Trump បាននិយាយថា ដែនអាកាសនៅខាងលើ និងជុំវិញវ៉េណេស៊ុយអេឡា គួរតែត្រូវចាត់ទុកថា "បិទទាំងស្រុង" ប៉ុន្តែមិនបានលម្អិតបន្ថែមទេ ដែលបង្កឱ្យមានក្ដីបារម្ភ និងភាពច្របូកច្របល់នៅក្នុងទីក្រុងការ៉ាកាស។

កាលពីថ្ងៃអាទិត្យ លោក Trump បញ្ជាក់ថា លោកបានសន្ទនាជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលអាមេរិកចាត់ទុកថាជាមេដឹកនាំខុសច្បាប់ ប៉ុន្តែលោក Trump ក៏មិនបានលម្អិតលើការសន្ទនានោះដែរ។

គួរឱ្យដឹងថា រដ្ឋបាលលោក Trump បានថ្លឹងថ្លែងពីជម្រើសនានាទាក់ទងនឹងវ៉េណេស៊ុយអេឡា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជាតួនាទីរបស់លោក Maduro ក្នុងការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ ដែលបានសម្លាប់ជនជាតិអាមេរិកអស់ជាច្រើន។ លោក Maduro តែងបដិសេធថា រូបលោកពុំមានទំនាក់ទំនងអ្វីជាមួយនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ទាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm