លោកZelenskyy៖ ផែនការសន្តិភាពរបស់អាមេរិក«មើលទៅល្អប្រសើរ» ដោយមានការកែប្រែ ប៉ុន្តែការងារនៅបន្ត

2025/12/02 05:15:50 pm        82

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយដោយសុទិដ្ឋិនិយមកាលពីថ្ងៃចន្ទ ទី១ ខែធ្នូ អំពីវឌ្ឍនភាពនៃការកែប្រែផែនការសន្តិភាពរបស់រដ្ឋបាលលោក Trump ដោយនិយាយថា «វាមើលទៅកាន់តែល្អប្រសើរ» ហើយការងារនឹងបន្តក្នុងអំឡុងពេលចរចាអំពីរបៀបដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិតបួនឆ្នាំរបស់រុស្ស៊ី។

ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតីបារាំង ជាការពិភាក្សាចុងក្រោយក្នុងគោលបំណងសម្របសម្រួលលក្ខខណ្ឌនានាសម្រាប់បទឈប់បាញ់ដែលអាចកើតមាននៅក្នុងជម្លោះប្រដាប់អាវុធធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។ ដំណើរទស្សនកិច្ចរបស់លោក Zelenskyy ទៅកាន់ទីក្រុងប៉ារីសបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យរវាងមន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានពិពណ៌នាថាប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរបានធ្វើការដើម្បីពិនិត្យឡើងវិញផែនការស្នើឡើងដោយសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងនៅក្នុងការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ប៉ុន្តែត្រូវបានរិះគន់ថាមានទម្ងន់ខ្លាំងពេកទៅរកការទាមទាររបស់រុស្ស៊ី។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការចរចានៅតែស្ថិតក្នុង «ដំណាក់កាលបឋម» ប៉ុន្តែបានចាត់ទុកសកម្មភាពផ្នែកការទូតនានាថា «ជាពេលវេលាដែលអាចជាចំណុចរបត់មួយ» សម្រាប់អនាគតនៃសន្តិភាពនៅអ៊ុយក្រែន និងសន្តិសុខនៅអឺរ៉ុប។ ជាមួយគ្នានេះ លោកប្រធានាធិបតី Zelenskyy បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Dassault Aviation ជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង Rafale ក្នុងទីក្រុង Cergy ជិតទីក្រុងប៉ារីស ក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប្រទេសបារាំង ខណៈលោកប្រមូលការគាំទ្រពីប្រធានាធិបតីបារាំង លោក Emmanuel Macron។ អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំង Rafale ផលិតនៅបារាំងរហូតដល់១០០គ្រឿងក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីពាក់កណ្តាលខែវិច្ឆិកា ខណៈទីក្រុងគីវកំពុងស្វែងរកការពង្រឹងផ្នែកការពារជាតិរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm