តម្លៃប្រេងកើនឡើងពីរថ្ងៃជាប់គ្នា ជុំវិញហានិភ័យភូមិសាស្ត្រនយោបាយលើការផ្គត់ផ្គង់សកល

2025/12/02 07:05:29 pm        110

តម្លៃប្រេងបានកើនឡើងជាថ្មីទៀត នៅក្នុងពាណិជ្ជកម្មពេលព្រឹកព្រលឹមថ្ងៃអង្គារ (២ ធ្នូ) នេះ ដែលជាកំណើនវគ្គទីពីរជាប់ៗគ្នាមកហើយ ខណៈទីផ្សារ បានវាយតម្លៃហានិភ័យភូមិសាស្ត្រនយោបាយ ដែលបណ្តាលមកពីការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន លើទីតាំងថាមពលរុស្ស៊ី និងកំណើនភាពតានតឹងកាន់តែអាក្រក់រវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា។

សន្ទស្សន៍ប្រេងឆៅ Brent បានកើនឡើង ១៤សេន ឬ ០,២% ដល់តម្លៃ ៦៣,៣១ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០១:០២នាទី ឈានចូលព្រឹមព្រលឹមថ្ងៃអង្គារនេះ ខណៈប្រេងឆៅអាមេរិក WTI កើនបាន ១៨សេន ឬ ០,៣% ដល់តម្លៃ ៥៩,៥០ដុល្លារ ក្នុងមួយបារ៉ែល។ សន្ទស្សន៍គោលទាំងពីរនេះបានហក់ឡើងច្រើនជាង ១% រួចមកហើយ កាលពីថ្ងៃចន្ទកន្លងទៅ។

អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាវិស័យថាមពល Ritterbusch and Associates បាននិយាយក្នុងកំណត់ត្រាមួយថា "សកម្មភាពយោធា បានគាំទ្របន្ថែមទៀតនូវគំនិតរបស់វិនិយោគិនដែលថា កិច្ចព្រមព្រៀងសន្តិភាពទំនងជាមិនកើតមានឆាប់ៗទេ ហើយថា ទីផ្សារប្រេងម៉ាស៊ូតឬប្រេងសាំង ត្រូវរំពឹងថានឹងកើនឡើងខ្លាំង ដែលកំណើននេះក៏អាចជំរុញឱ្យតម្លៃទីផ្សារប្រេងទាំងមូលកើនឡើងផងដែរ"។

ជាមួយគ្នានេះ ធនាគារ ANZ បានចេញកំណត់សម្គាល់មួយថា ការពង្រីកយុទ្ធនាការរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡា កំពុងបង្កើនក្ដីបារម្ភថា ការនាំចេញប្រេងអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដែលជាកត្តារុញតម្លៃប្រេងក្នុងទីផ្សារដ៏សំខាន់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm