សត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់ កើនឡើងច្រើន​ដែលជាផ្នែក​មួយ​យ៉ាង​សំខាន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

2025/12/02 07:23:56 pm        237

បាត់ដំបង៖ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សម្រាប់​ឆ្នាំ២​០២៥នេះ សត្វ​ស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ខណៈ​បន្ទាយសត្វស្លាប​ដ៏ធំមួយ​នេះ​មិន​ត្រឹម​តែ​ជា​ជម្រក​ធម្មជាតិ​ដ៏មាន​សុវត្ថិភាព​សម្រាប់​សត្វ​ស្លាប​ទឹក​ដ៏កម្រ និងជិតផុតពូជរាប់ម៉ឺនក្បាលប៉ុណ្ណោះទេ ថែម​ទាំង​ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ប្រកប​ដោយនិរន្តរភាពដ៏គួរឱ្យចាប់អារម្មណ៍។

លោក កត បូរ៉ាន ថ្លែងឱ្យដឹងបន្ថែមថា តំបន់រ៉ាមសារព្រែកទាល់​មាន​សត្វ​ជាង​១០០​ប្រភេទ​កំពុង​រស់​នៅ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ការ​គ្រប់​គ្រង​បាន​ល្អ​ដោយ​មាន​ការ​សហការ​គ្នា​ជាមួយនឹ​ង​កង​ទ័ព​ហើយ​ក្នុង​រយៈពេលជាង​មួយ​ឆ្នាំ​នេះ​ការ​គ្រប់គ្រង​តំបន់រ៉ា​មសារ​ព្រែក​ទាល់​គឺ​បាន​ជោគជ័យ​ដោយ​ការ​កើន​ឡើង​នៃសត្វស្លាបមានប្រភេទសត្វធំដូចជា ទុង តាដក់ ននៀលនៅរដូវកាល​នៃកា​រ​បន្ត​ពូជ​។ លោក កត បូរ៉ាន គូសបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វស្លាបជា​មួយ​គ្នា​នោះ​ការ​ថែ​រក្សា​អភិរក្សមានភាពល្អប្រសើរជាងមុនៗបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។

លោកប្រធានមន្ទីរបរិស្ថាន ថ្លែងឱ្យដឹងបន្ថែមថា សម្រាប់​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ទី​នេះ​អាច​ជិះ​ទូក​តាម​ព្រៃ​លិចទឹក និងឡើងលើប៉ម​សង្កេតការណ៍​ដើម្បី​គយគន់​សត្វ​ស្លាប​ក្នុង​ចម្ងាយ​ជិត​ដោយ​សារ​ឆ្នាំ​នេះ​ទឹកទន្លេឡើងធំជាងបណ្ដាឆ្នាំមុនៗ។

លោក កត បូរ៉ាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​អញ្ជើញ​ទៅ​ទស្សនាកម្សាន្តនៅតំបន់អភិរក្សសត្វស្លាបឱ្យបានច្រើនកុះករ ។

សូមជម្រាបថា តំបន់​សត្វស្លាប​រ៉ាម​សារ​ព្រែក​ទាល់​មិន​មែន​គ្រាន់​តែ​ជា​កន្លែង​ទស្សនា​កម្សាន្ត​នោះ​ទេ ​ប៉ុន្តែជាទីកន្លែង​ដែល​ផ្តល់​បទ​ពិសោធន៍​ដ៏​ជ្រាល​ជ្រៅដ​ល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ស្វែង​យល់​ពី​ទំនាក់​ទំនង​រវាងមនុស្ស ធម្មជាតិ និងវប្បធម៌។អាជ្ញាធរពាក់ព័ន្ធ និងអង្គការអភិរក្ស​នៅ​តែ​បន្ត​ធ្វើ​ការ​យ៉ាង​យក​ចិត្តទុកដាក់ ដើម្បីធានាថាការរីកចម្រើននៃវិស័យទេសចរណ៍នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន ​និងមិនបង្កផលប៉ះពាល់ដល់ជីវៈចម្រុះ និងជម្រកសត្វស្លាប។​ តំបន់​ព្រែក​ទាល់​កំពុង​តែ​ដើរ​តួនា​ទី​យ៉ាង​សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍​ធម្មជាតិរបស់​កម្ពុ​ជា​ឱ្យ​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ស​ម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​នេះ​ជា​ជម្រក​បន្ត​ពូជ​ចុង​ក្រោយ​នៅអា​ស៊ី​អាគ្នេយ៍ សម្រាប់ប្រភេទសត្វស្លាបដែលរងការ គំរាមកំហែងលើពិភពលោកពីរប្រភេទគឺ ទុង​ប្រផេះ ​និងរនាលស។ លើសនេះទៀតតំបន់នេះជាជម្រកពង កូនសត្វ​ស្លាប​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​សម្រាប់​ប្រភេទសត្វស្លាប ដែលទទួលរងការគំរាមកំហែងលើ ពិភពលោកចំនួន​៦​ប្រភេទ​ទៀត​គឺ​ សត្វស្មោញ ត្រដក់តូច ពពូលទឹក ត្រយ៉ងខ្លួនស រនាលពណ៌ និងអកត្រីក្បាលប្រផេះ និង​ជា​ជម្រក​ពងកូនរបស់សត្វត្រដក់ធំ ធំជាងគេទីពីលើពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        167
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm