កីឡាករបញ្ចស៊ីឡាត់ពីររូប នាំយកមេដាយ ២គ្រឿង ជូនជាតិពីការ​ប្រកួតកីឡា​សិស្សអាស៊ាន​លើកទី១៤ នៅប៊្រុយណេ

2025/12/02 07:44:20 pm        259

នាអាកាសយាន្តដ្ឋានតេជោ កាលពីចុងសប្តហ៍កន្លងទៅ កីឡាករបញ្ចស៊ីឡាត់ពីររូប បាននាំយកមេដាយ២គ្រឿងមកជូនជាតិមាតុភូមិក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេ ឆ្នាំ២០២៥ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”។ ក្នុងនោះកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង។

ក្នុងបទសម្ភាសន៍ជាមួយBTV Sport កីឡាករទាំង២រូបបានបញ្ជាក់ថា ការទៅប្រកួតលើកនេះមានផលពិបាកខ្លះ ជាមួយនឹងស្មារតី រួមទាំងបច្ចេកទេសក្បាច់គុនផងដែរ ព្រោះពេលឡើងទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ពួកគេទាំង២បានចាញ់កីឡាករម្ចាស់ក្បាច់ គឺឥណ្ឌូនេស៊ី ទាំង២នាក់។ ទោះជាយ៉ាងណាកីឡាករទាំង២នាក់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីជំនះឧបសគ្គ ជាមួយនឹងម្ចាស់ក្បាច់គុនឈានទៅរកមេដាយមាសជាពុំខាន។

ជាមួយនេះដែរ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់ឲ្យដឹងថា មេដាយទំាង ២ គ្រឿងនេះ ជាគុណផលថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោមដឹកនាំរបសប្រធានសហព័ន្ធ ដែលបានប្រឹងប្រែងជំរុញ និងខិតខំប្រមូលផ្តុំ ក្រុមកីឡាករ-កីឡាការិនីយុវជន ថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតយុវជន អាស៊ីនៅប្រទេសប៉ារែនពេលថ្មីៗនេះ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ក៏បានដណ្តើមេដាយសំរិទ្ធជូនកម្ពុជាផងដែរ។

សូមជម្រាបថា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនី សរុបចំនួន ២៨រូប លើ ៣ ប្រភេទកីឡា រួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់។ដឹកនាំទៅចូលរួមដោយ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេដារូសាឡឹម ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm