ក្រោយជួបកីឡាករល្បីៗពិភពលោក ជំរុញឲ្យថ្នាលវាយកូនគោលកម្ពុជា មានក្ដីស្រម៉ៃកាន់តែធំ ដើម្បីលើកមុខមាត់ជាតិ

2025/12/02 08:10:17 pm        165

កីឡាករថ្នាលវាយកូនគោលកម្ពុជា យ៉ែម ខៀវវីរៈបុត្រ បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយបានជួប និងឃើញផ្ទាល់នូវការប្រកួតរបស់កីឡាករអាជីពអន្ដរជាតិ ដែលជាក្ដីស្រម៉ៃរបស់ខ្លួន ហើយបានជំរុញឲ្យរូបគេមានគោលដៅកាន់តែធំ ក្នុងការខិតខំហ្វឹកហាត់ ដើម្បីឈានទៅលើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យកីឡាមួយនេះ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីកីឡាករថ្នាលជាច្រើន ក្រោមការសម្របសម្រួល និងដឹកនាំពីលោក សុខ សុធីរ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានចូលរួមទស្សនាការប្រកួតផ្ទាល់ កំឡុងព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត កាលពីថ្មីៗ ដែលបានផ្ដល់នូវចំណេះដឹងថ្មីៗជាច្រើនដល់ពួកគេ។

ក្នុងនាមថ្នាលបន្ដវេន យុវជន យ៉ែម ខៀវវីរៈបុត្រ និងមិត្តរួមក្រុម បានចាត់ទុកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែជួយលើកមុខមាត់ប្រទេសជាតិ តែក៏ជាការលើកកម្ពស់វិស័យកីឡាវាយកូនគោលកម្ពុជា ជាក់ស្ដែងក្រោយបានជួបនិមិត្ដរូប ដែលជាកីឡាករល្បីៗលើពិភពលោក បានធ្វើឲ្យពួកគេមានក្ដីស្រម៉ៃកាន់តែខំ ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ដើម្បីលើកកម្ពស់មាត់ប្រទេសជាតិនាថ្ងៃអនាគត។

គួរដឹងថា ជើងឯកវាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship លើកដំបូងនៅកម្ពុជា ដែលនាំមកដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប ពិតជាបានបន្សល់នូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងទេសចរណ៍ វប្បធម៌ និងវិស័យកីឡា ជាក់ស្ដែងក្រៅពីការប្រកួតលើទីលានស្ដង់ដារអន្ដរជាតិ ក៏ឡាករមួយចំនួន ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ដល់កីឡាករថ្នាលវាយកូនគោលកម្ពុជា សម្រាប់ជាទុនជំរុញទឹកចិត្ត និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនីឆ្នើមនាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm