ក្រុមហ៊ុនដែកថែបធំមួយរបស់កាណាដានឹងរំសាយបុគ្គលិកប្រហែល១.០០០នាក់ ក្នុងពេលសម្ពាធពន្ធរបស់អាមេរិក

2025/12/02 03:29:05 pm        119

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រុមហ៊ុន Algoma Steel ជាក្រុមហ៊ុនផលិតដែកថែបធំបំផុតមួយរបស់ប្រទេសកាណាដា កាលពីថ្ងៃចន្ទបាននិយាយថា ក្រុមហ៊ុននឹងកាត់រំសាយបុគ្គលិកប្រហែល១.០០០នាក់ ដោយសារតែសម្ពាធហិរញ្ញវត្ថុធ្ងន់ធ្ងរពីការដំឡើងពន្ធ «ដែលមិនធ្លាប់មានពីមុនមក» របស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅ តំបន់ Sault Ste. Marie ខេត្ត Ontario គឺជាក្រុមហ៊ុនផលិតដែកថែបរួមបញ្ចូលគ្នាដ៏លំដាប់មួយរបស់ប្រទេសនិងជានិយោជកក្នុងតំបន់ដ៏ធំ ដែលមានកម្លាំងពលកម្មប្រហែល ២.៧០០នាក់ ដោយការកាត់រំសាយការងារនេះបង្ហាញចំនួនជាងមួយភាគបីនៃបុគ្គលិករបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបាននិយាយថា ការដំឡើងពន្ធ៥០ភាគរយដាក់ដោយសហរដ្ឋអាមេរិក បាន «ផ្លាស់ប្តូរទិដ្ឋភាពប្រកួតប្រជែងជាមូលដ្ឋាន» និងកំណត់យ៉ាងខ្លាំងដល់ដំណើរការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ការកាត់រំសាយការងារត្រូវបានកំណត់ពេលនឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

កាលពីខែកញ្ញា ក្រុមហ៊ុន Algoma Steel បានទទួលជំនួយប្រាក់កម្ចីចំនួន៥០០លានដុល្លារកាណាដា (ប្រហែល៣៦០លានដុល្លារអាមេរិក) ពីសហព័ន្ធនិងខេត្ត ដើម្បីជួយក្រុមហ៊ុនទប់ទល់ទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

ប្រភព៖ អឺរ៉ុបបារម្ភថា ផែនការរបស់លោក Trump ពាក់ព័ន្ធអ៊ុយក្រែន ផ្ដល់ផលចំណេញដល់រុស្ស៊ីស្ងាត់ៗ
2025/12/13 06:58:11 pm        2
អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី លើស ១.០០០នាក់ ខណៈអាជ្ញាធរជួបការលំបាក ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះ
2025/12/13 06:54:58 pm        2
ការបាញ់ស្រោចដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ផ្ដាច់ចរន្តអគ្គិសនី នៅតំបន់ Odesa និង Mykolaiv
2025/12/13 06:53:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានថៃ ចាប់ពីម៉ោង១ ដល់ម៉ោង ៦ល្ងាចនេះ

2025/12/13 08:32:58 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យដែលខិតខំដោះស្រាយស្បៀង និងសម្ភារៈជូនភៀសសឹក
2025/12/13 07:58:37 pm
​ប្រភព៖ អឺរ៉ុបបារម្ភថា ផែនការរបស់លោក Trump ពាក់ព័ន្ធអ៊ុយក្រែន ផ្ដល់ផលចំណេញដល់រុស្ស៊ីស្ងាត់ៗ
2025/12/13 06:58:11 pm
​អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី លើស ១.០០០នាក់ ខណៈអាជ្ញាធរជួបការលំបាក ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះ
2025/12/13 06:54:58 pm
​ការបាញ់ស្រោចដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ផ្ដាច់ចរន្តអគ្គិសនី នៅតំបន់ Odesa និង Mykolaiv
2025/12/13 06:53:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/13 09:30:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/13 05:27:14 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/11 02:59:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am