ចិនផ្ញើលិខិតមួយច្បាប់ទៀតទៅប្រមុខ UN ជុំវិញសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុន ពាក់ព័ន្ធកោះតៃវ៉ាន់

2025/12/02 11:12:07 pm        55

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី១ ខែធ្នូ) បានផ្ញើលិខិតមួយច្បាប់ផ្សេងទៀតទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres ដោយបានរិះគន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចំពោះការលើកឡើង «បង្កហេតុ» ជុំវិញបញ្ហាកោះតៃវ៉ាន់ និងជំរុញឲ្យលោកស្រីដកពាក្យសម្ដីនោះចេញជាបន្ទាន់។

ស្របពេលជម្លោះការទូតឡើងកម្ដៅកាន់តែខ្លាំង រវាងប្រទេសអាស៊ីទាំង២ លិខិតច្បាប់ទី២ របស់លោក Fu Cong បានបដិសេធជំហររបស់ជប៉ុន ដែលមាននៅក្នុងលិខិតផ្ញើដោយឯកអគ្គរដ្ឋទូត ប្រចាំនៅ UN របស់ប្រទេសនេះ គឺលោក Kazuyuki Yamazaki កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយបានចោទប្រកាន់ទីក្រុងតូក្យូថា បាន «លើកឡើងនូវហេតុផលមិនសមររម្យ»។

គួរបញ្ជាក់ថា ប្រទេសចិនបានប្រកាន់គោលជំហរយ៉ាងម៉ឹងម៉ាង់ ប្រឆាំងនឹងជប៉ុន ចាប់តាំងពីលោកស្រី Takaichi បានលើកឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ក្នុងអំឡុងពេលផ្ដល់សុន្ទរកថា នៅសភា ដែលថា ការវាយប្រហារលើកោះតៃវ៉ាន់ អាចបង្កើតបានជាការគំរាមកំហែងដល់ការរស់នៅ សម្រាប់ប្រទេសជប៉ុន ហើយតម្រូវឲ្យមានការឆ្លើយតបពីកងកម្លាំងស្វ័យការពាររបស់ខ្លួន នៅពេលដែលត្រូវបានសមាជិកសភាគណបក្សប្រឆាំងសួរដោយសន្មតថា ប្រសិនបើមានស្ថានភាពបែបនេះ។

យ៉ាងណាក្ដី លិខិតរបស់លោក Fu ដែលមានបន្ទាប់ពីលោកបានផ្ញើមួយច្បាប់ទៅកាន់លោក Guterres កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានព្រមានថា «សហគមន៍អន្តរជាតិត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងមហិច្ឆតារបស់ជប៉ុន ក្នុងការពង្រីកសមត្ថភាពយោធារបស់ខ្លួន និងធ្វើឲ្យលទ្ធិយោធានិយមរស់ឡើងវិញ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm