លោក Trump បានបដិសេធសំណើរបស់មេដឹកនាំវ៉េណេស៊ុយអេឡា អំឡុងពេលជជែកតាមទូរសព្ទ

2025/12/02 11:14:23 pm        61

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កំពុងមានជម្រើសកាន់តែតិចទៅៗ ក្នុងការចុះចេញពីតំណែង និងចាកចេញពីប្រទេសរបស់លោក ក្រោមការធានាសុវត្ថិភាពដោយសហរដ្ឋអាមេរិក បន្ទាប់ពីបានជជែកតាមទូរសព្ទរយៈពេលខ្លីមួយជាមួយលោក Donald Trump កាលពីខែវិច្ឆិកា ជាពេលដែលប្រធានាធិបតីអាមេរិកបានបដិសេធសំណើជាបន្តបន្ទាប់របស់មេដឹកនាំវ៉េណេស៊ុយអេឡា។ នេះបើយោងតាមប្រភពចំនួន៤ ដែលបានប្រាប់ឲ្យដឹង អំពីការសន្ទនានេះ។

ការជជែកតាមទូរសព្ទ កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនសម្ពាធជាច្រើនខែ លើវ៉េណេស៊ុយអេឡា ក្នុងនោះរួមទាំងការវាយប្រហារប្រឆាំងនឹងទូកសង្ស័យរត់ពន្ធគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប ការគំរាមកំហែងម្តងហើយម្តងទៀតពីលោក Trump ក្នុងការពង្រីកប្រតិបត្តិការយោធា នៅលើដីគោក និងការកំណត់ឈ្មោះក្រុម Cartel de los Soles ជាក្រុមដែលរដ្ឋបាលរបស់លោក Trump ប្រាប់ថា រួមមានលោក Maduro ផងដែរនោះ ជាអង្គការភេរវករបរទេស។

លោក Maduro និងរដ្ឋាភិបាលរបស់លោក តែងតែបដិសេធរាល់ការចោទប្រកាន់បទឧក្រិដ្ឋ ហើយនិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកការផ្លាស់ប្តូររបប ដើម្បីគ្រប់គ្រងធនធានធម្មជាតិដ៏ធំរបស់វ៉េណេស៊ុយអេឡា ក្នុងនោះរួមទាំងប្រេងផងដែរ។

ប្រភពចំនួន ៣ បាននិយាយថា លោក Maduro បានប្រាប់លោក Trump ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទនោះថា លោកសុខចិត្តចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ប្រសិនបើលោក និងសមាជិកគ្រួសាររបស់លោក ទទួលបានការលើកលែងទោសតាមផ្លូវច្បាប់ពេញលេញ ក្នុងនោះរួមទាំងការដកទណ្ឌកម្មរបស់អាមេរិកទាំងអស់ និងការបញ្ចប់សំណុំរឿងដ៏ធំដែលលោកត្រូវប្រឈមនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។ ហើយលោកក៏បានស្នើឲ្យមានការដកទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ១០០នាក់ ដែលភាគច្រើនត្រូវបានសហរដ្ឋអាមេរិកចោទពីបទរំលោភសិទ្ធមនុស្ស ជួញដូរគ្រឿងញៀន ឬអំពើពុករលួយ។

យ៉ាងណាក្ដី លោក Trump បានច្រានចោលសំណើភាគច្រើន អំឡុងពេលជជែកតាមទូរសព្ទដែលមានរយៈពេលមិនដល់ ១៥នាទីនោះ ប៉ុន្តែបានប្រាប់លោក Maduro ថា លោកមានពេលមួយសប្តាហ៍ ដើម្បីចាកចេញពីវ៉េណេស៊ុយអេឡា ទៅកាន់ទិសដៅដែលលោកជ្រើសរើស ជាមួយសមាជិកគ្រួសាររបស់លោក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm