អ្នកជំនាញរបស់ UN៖ ច្បាប់ស្តីពីការរត់ពន្ធជនអន្តោប្រវេសន៍របស់ EU អាចនឺងធ្វើឲ្យក្រុមមនុស្សធម៌មានទោស

2025/12/02 11:16:44 pm        67

បណ្ដាអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី១ ខែធ្នូ) បានបង្ហាញនូវក្ដីបារម្ភ អំពីការពិភាក្សារបស់សហភាពអឺរ៉ុប (EU) ស្តីពីការស្នើឡើងនូវច្បាប់ដែលសំដៅលើការរត់ពន្ធជនអន្តោប្រវេសន៍ ដោយបានព្រមានថា ការណ៍ដែលមិនមានការលើកលែងដល់ក្រុមមនុស្សធម៌ជាកាតព្វកិច្ច អាចធ្វើឲ្យអ្នកជួយសង្គ្រោះអាយុជីវិតត្រូវប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌ។

អ្នកជំនាញទាំងនោះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើគ្មានការកំណត់ឲ្យបានច្បាស់លាស់នូវករណីលើកលែងផ្នែកមនុស្សធម៌ជាកាតព្វកិច្ចទេនោះ វាមានហានិភ័យធ្ងន់ធ្ងរ ក្នុងការមានទោសព្រហ្មទណ្ឌ ដោយសារសកម្មភាពសង្គ្រោះអាយុជីវិត និងការផ្ដល់ជំនួយដល់ជនរងគ្រោះនៃការជួញដូរមនុស្ស ជនអន្តោប្រវេសន៍ ជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន និងមនុស្សផ្សេងទៀតដែលត្រូវការការការពារពីអន្តរជាតិ ក្នុងនោះរួមទាំងកុមារផងដែរ»។

គួរបញ្ជាក់ថា ការព្រមានរបស់អ្នកជំនាញនេះ បានកើតមានឡើង នៅពេលដែលសភាអឺរ៉ុបពិនិត្យមើលសំណើរបស់គណៈកម្មការអឺរ៉ុប សម្រាប់សេចក្តីណែនាំ ស្តីពីការសម្របសម្រួលដែលត្រូវបានកែសម្រួលដែលបានបង្ហាញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហើយយោងតាមអ្នកជំនាញ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ «ប្រថុយឲ្យមានការកាត់ទោសបទល្មើសព្រហ្មទណ្ឌ ចំពោះអ្នកដែលកំពុងជួយ និងការពារមនុស្សដែលជីវិត ឬសុវត្ថិភាពរបស់ពួកគេ កំពុងស្ថិតគ្រោះថ្នាក់»។

បណ្ដាអ្នកជំនាញទាំងនោះបានសង្កត់ធ្ងន់ថា ការលើកលែងដល់ក្រុមមនុស្សធម៌ជាកាតព្វកិច្ច នឹងស្របតាមពិធីសាររបស់ UN ប្រឆាំងនឹងការរត់ពន្ធជនអន្តោប្រវេសន៍ ហើយស្របនឹងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ក្នុងការជួយប្រជាជនដែលមានទុក្ខព្រួយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm