ប្រមុខ UN ស្នើកាត់បន្ថយថវិកាឆ្នាំ២០២៦ ចំនួន ៥៧៧លានដុល្លារ ដោយកាត់ការងារ ១៨ភាគរយ

2025/12/02 11:57:04 pm        54

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទ (ទី១ ខែធ្នូ) បានស្នើជាផ្លូវការនូវការកាត់បន្ថយថវិកាស្នូលរបស់ UN សម្រាប់ឆ្នាំក្រោយ ចំនួន ៥៧៧លានដុល្លារ ហើយនិងកាត់ការងារជាង ១៨ភាគរយ។

លោក Guterres កំពុងស្វែងរកវិធី ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ នៅពេលដែលស្ថាប័នពិភពលោកមួយនេះ គម្រប់ខួប ៨០ឆ្នាំ នៅឆ្នាំនេះ ចំពេលមានវិបត្តិសាច់ប្រាក់ ដែលភាគច្រើនបណ្ដាលមកពីការមិនបានទូទាត់របស់សហរដ្ឋអាមេរិក។

លោកបានប្រាប់គណៈកម្មាធិការថវិកាមហាសន្និបាត UN ដែលាមានសមាជិក ១៩៣ប្រទេសថា៖ «យើងបញ្ចប់ឆ្នាំ២០២៤ ជាមួយនឹងបំណុល ៧៦០លានដុល្លារ ដែល ៧០៩លានដុល្លារ នៅតែជំពាក់ពីឆ្នាំ២០២៤។ យើងក៏មិនបានទទួលចំនួន ៨៧៧លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែរ ដូច្នេះហើយ ការជំពាក់បំណុល ឥឡូវនេះ មានចំនួន ១.៥៨៦លានដុល្លារអាមេរិក»។

ជាមួយគ្នានេះ ប្រមុខ UN រូបនេះ បានស្នើសុំថវិកាស្នូល ៣,២២៣៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ដែលកាត់បន្ថយ ១៥ភាគរយ បើធៀបនឹងឆ្នាំនេះ។ ថវិកានោះរួមមានផ្នែកនយោបាយ មនុស្សធម៌ ការរំសាយអាវុធ សេដ្ឋកិច្ច សង្គមកិច្ច និងការងារទំនាក់ទំនង។ ការរួមចំណែកវិភាគទានដល់ទីភ្នាក់ងារ មូលនិធិ និងកម្មវិធីរបស់ UN ភាគច្រើន ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការកុមារ UNICEF ជាដើម គឺជាការស្ម័គ្រចិត្ត។

សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយវិភាគទានធំជាងគេដល់ថវិកាស្នូលរបស់ UN ដោយបង់ប្រាក់អតិបរមា ២២ភាគរយ តាមការវាយតម្លៃដែលត្រូវបានសម្រេចដោយមហាសន្និបាត។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពណ៌នា UN ថា មាន «សក្តានុពលដ៏អស្ចារ្យ» ប៉ុន្តែបាននិយាយថា ស្ថាប័ននេះមិនសម្រចបាននោះទេ។ លោកចង់កាត់បន្ថយការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm