WHO ចេញសេចក្តីណែនាំដំបូង ស្តីពីការព្យាបាលដោយថ្នាំ GLP-1 សម្រាប់ភាពធាត់ពេក

2025/12/02 11:59:11 pm        82

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ (ទី១ ខែវិច្ឆិកា) បានចេញផ្សាយគោលការណ៍ណែនាំដំបូងរបស់ខ្លួន ជុំវិញការប្រើប្រាស់ថ្នាំ Glucagon-Like Peptide-1 (GLP-1) ដើម្បីព្យាបាលជំងឺធាត់ ដោយឆ្លើយតបទៅនឹងអ្វីដែលត្រូវបានចាត់ទុកថា ជាវិបត្តិសុខភាពពិភពលោកដែលកំពុងកើនឡើង ពោលគឺជាស្ថានភាពដែលប៉ះពាល់ដល់មនុស្សជាង ១ពាន់លាននាក់។

ភាពធាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងមរណភាពរបស់មនុស្សចំនួន ៣,៧លាននាក់ ក្នុងឆ្នាំ២០២៤ ហើយ WHO បានព្រមានថា ប្រសិនបើគ្មានវិធានការណ៍ច្បាស់លាស់ទេនោះ ចំនួនអ្នករស់នៅជាមួយជំងឺនេះ អាចកើនឡើងទ្វេដង នៅឆ្នាំ២០៣០។ GLP-1 គឺជាថ្នាំដែលជួយមនុស្សឲ្យមានអារម្មណ៍ឆ្អែតបានយូរ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ភាពធាត់ គឺជាបញ្ហាប្រឈមសុខភាពសកលដ៏ធំមួយ ដែលអង្គការសុខភាពពិភពលោកប្តេជ្ញាដោះស្រាយ។ ការណែនាំថ្មីរបស់យើងទទួលស្គាល់ថា ភាពធាត់ គឺជាជំងឺរ៉ាំរ៉ៃដែលអាចព្យាបាលបាន ដោយមានការថែទាំយ៉ាងទូលំទូលាយ និងពេញមួយជីវិត»។

លោកបានបន្ថែមថា បើទោះបីជា «ថ្នាំតែមួយមុខ នឹងមិនដោះស្រាយវិបត្តិសុខភាពសកលនេះក៏ដោយ ក៏ការព្យាបាលដោយថ្នាំ GLP-1 អាចជួយមនុស្សរាប់លាននាក់ឲ្យជម្នះលើភាពធាត់ និងកាត់បន្ថយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងជំងឺនេះ»។

យ៉ាងណាក្ដី សេចក្តីណែនាំបានបញ្ជាក់ថា ការព្យាបាលដោយថ្នាំ GLP-1 អាចនឹងត្រូវបានប្រើប្រាស់ព្យាបាលរយៈពេលវែង សម្រាប់ជំងឺធាត់ ចំពោះតែមនុស្សពេញវ័យ លើកលែងស្ត្រីមានផ្ទៃពោះ ហើយ WHO បានកត់សម្គាល់ថា ការណែនាំនេះមានលក្ខខណ្ឌ ដោយសារទិន្នន័យសុវត្ថិភាពរយៈពេលវែងមានកម្រិត ការចំណាយ និងក្ដីបារម្ភ អំពីសមធម៌ដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm