អ្នកសម្របសម្រួលកិច្ចប្រជុំតំបន់ហ្កាហ្សា និយាយនៅថ្ងៃអង្គារនេះថា ពួកគេសង្ឃឹមថា អ៊ីស្រាអែល និងក្រុមហាម៉ាស អាចនឹងនាំឆ្ពោះទៅរកជំហានថ្មីនៃកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងសន្តិភាព នៅដែនដីប៉ាឡេស្ទីនមួយនេះ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែតុលារបស់ពួកគេ ។
លោក Majed al-Ansari គឺជាអ្នកនាំពាក្យក្រសួងការបរទេសកាតា និយាយថា ពួកយើងគិតថា ពួកយើងគួរតែជំរុញភាគីទាំង ២ ឲ្យបន្តទៅដំណាក់កាលទី ២ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោកថា ជាការពិតណាស់ថា ដំណាក់កាលបន្ទាប់នោះ ត្រូវរួមបញ្ចូលទាំងបញ្ហាធ្វើឲ្យស្មុគស្មាញដល់ស្ថានភាព ដូចជាក្រុមយុទ្ធជនជាប់ខ្លួននៅក្នុងរូងក្រោមដីពីក្រោយខ្សែបន្ទាត់លឿង ក៏ដូចជាឧបទ្ទេវហេតុដែលកើតឡើងរាល់រយៈពេល ២ថ្ងៃម្តង ។

ខ្សែបន្ទាត់លឿង កំណត់ចំណុចដែលទាហានអ៊ីស្រាអែលបានដកចេញនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។ ក្រុមយុទ្ធជនហាម៉ាសរាប់សិបនាក់ បន្តលាក់ខ្លួននៅរូងក្រោមដីពីក្រោយខ្សែបន្ទាត់លឿងនោះ បើទោះបីជា អ៊ីស្រាអែលនិយាយថា វាបានក្លាយជាគោលដៅវាយប្រហារ និងត្រូវបានសម្លាប់ក៏ដោយ ។
កាតា ជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប សម្រចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលបានចូលជាធរមាន កាលពីថ្ងៃទី ១០ ខែតុលា ហើយនិងបញ្ឈប់ភាគច្រើននៃការប្រយុទ្ធគ្នារយៈពេល ២ឆ្នាំកន្លងមកនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ៕
