មន្ត្រីសុខាភិបាលព្រមានការឆ្លងកូវីដអាចកើនដល់ ៤ខ្ទង់ទៅ៥ខ្ទង់ ខណៈមានករណីស្លាប់ថ្មី

2022/02/22 07:12:19 pm        558

ភ្នំពេញ៖ ករណីស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ បានកើតឡើងជាថ្មីនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ដែលប្រកាសដោយក្រសួងសុខាភិបាល។ ករណីស្លាប់បាត់បង់ជីវិតនេះ គឺទើបកើតឡើងជាថ្មី ក្រោយពុំមានការស្លាប់ដោយសារកូវីដ-១៩ ជាង ៤០ថ្ងៃកន្លងទៅ។ ទន្ទឹមនឹងការស្លាប់កើតមានឡើង ការឆ្លងក៏ហក់ឡើងខ្ពស់ដល់ជាង ៧០០ករណី និងអាចបន្តហក់​ឡើង​ដល់ខ្ទង់ពាន់រឺខ្ទង់ម៉ឺនករណី។​ នេះជាការព្រមានរបស់មន្ត្រី​ជាន់ខ្ពស់ក្រសួងសុខាភិបាល។

ត្រឹមរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩ថ្ងៃ ទី២០ខែកុម្ភៈ កម្ពុជាមានករណីស្លាប់បាត់បង់ជីវិតចំនួន ៥នាក់។ ការស្លាប់បាត់បង់ជីវិតនេះ ​ក៏ស្របពេលដែលកម្ពុជា កំពុងមានការឆ្លងកូវីដ-១៩ ពិសេសវីរុស​បំប្លែង​ថ្មី​អូមីក្រុង ក្នុង​ចំនួនច្រើន​រយនាក់រៀងរាល់ថ្ងៃ។

យ៉ាងណាម៉ិញខាងក្រសួងសុខាភិបាល ​ពុំបានបញ្ជាក់លម្អិតថា​ករណីស្លាប់បាត់បង់ជីវិតនេះ គឺជា​អ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង នោះទេ។ តាមការសង្កេតនៅកម្ពុជានាពេលបច្ចុប្បន្ន ការឆ្លងគឺភាគច្រើនលើសលប់ ​ជាការឆ្លងអូមីក្រុង បើផ្អែកលើទិន្នន័យប្រចាំថ្ងៃចេញដោយម៉ាស៊ីន PCR របស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងមានការស្លាប់កើតឡើង និងមានការឆ្លងជាច្រើនរយនាក់រៀងរាល់ថ្ងៃនេះ ​លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ​ក៏បានព្រមានដែរថា ​កម្ពុជា​អាចមានការឆ្លងហក់ឡើងដល់ ៤ខ្ទង់(ពាន់ករណី) រឺ ៥ខ្ទង់( ម៉ឺនករណី) ដូចប្រទេសដទៃក្នុងតំបន់ បើសិនប្រជាពលរដ្ឋ​នៅតែ​ធ្វេសប្រហែស។ លោកជំទាវក៏សំណូមពរឱ្យកាត់​បន្ថយ​ការជួបជុំ​ទ្រង់ទ្រាយ​ធំផងដែរ ដើម្បី​ទប់ស្កាត់ការរីករាលដាល ​អូមីក្រុង​ ដែលមានលទ្ធភាពចម្លងលឿន។

ខណៈដែលការឆ្លងមានការហក់ឡើងច្រើន​រយករណីរៀងរាល់ថ្ងៃនេះ ប្រជាពលរដ្ឋក៏ផ្ដើមប្រុង​ប្រយ័ត្ន​ជាថ្មី និងពាក់ម៉ាសការពារនៅទីតាំងប្រមូលផ្ដុំបាន​ច្រើន​ជាងមុន ទោះបីជាការរក្សា​គម្លាត​ពេលខ្លះពុំបានអនុវត្តត្រឹមត្រូវក្ដី។ ​តាមការសង្កេតនៅរាជធានីភ្នំពេញ អាជីវកម្មតាមផ្ទះមួយចំនួន​ក៏នៅតែ​បន្តប្រុងប្រយ័ត្ន ដោយ​មានការចងខ្សែមិនអនុញ្ញាត​ឱ្យអតិថិជនចូល​ទៅខាងក្នុង​បាន​នោះទេ។ ការដាក់ខ្សែខណ្ឌនេះ ​គឺដើម្បីរក្សាគម្លាតសុវត្ថិភាព។

ជាការដោះស្រាយបញ្ហាកំណើនករណីវិជ្ជមានកូវីដ-១៩ ​ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដែលមាន​ការ​ចម្លងលឿននេះ រដ្ឋបាលរាជធានីភ្នំពេញជាទីតាំង​ដែល​មាន​ការឆ្លងច្រើន ក៏បានចេញសេចក្ដី​ណែនាំ​ជាបន្តបន្ទាប់ ​ដោយរាប់​បញ្ចូល​ទាំង​ការផាកពិន័យ ​ការដាក់ពន្ធនាគារ ចំពោះការ​ប្រព្រឹត្តល្មើស និងមានការកំណត់ចំនួនមនុស្សក្នុងពិធីនានាដូចជា ​មង្គលការ ​ពិធីបុណ្យ ត្រឹម​មនុស្ស ៧នាក់ក្នុងមួយតុប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm