សម្ដេចតេជោ៖ គ្មានការបិទប្រទេសទៀតទេ បើទោះជាអូមីក្រុងកំពុងរាលដាល

2022/02/22 07:20:00 pm        461

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា នឹងមិនមាន តម្រូវការក្នុងការបិទប្រទេស ក្រុង ឬទីតាំងណាមួយ ដោយសារការឆ្លងជំងឺកូវីដ-១៩ ដូចពីពេលមុននោះឡើយ ដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។ តែសម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការប្រមាថចំពោះបញ្ហានេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ​ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ នឹងមិនមានការបិទប្រទេស ក្រុង ឬទីតាំង ដែលមាន​ឆ្លងរាលដាល ជំងឺកូវីដ-១៩ដូចកាលឆ្នាំមុនឡើយ​ តែសម្ដេចតេជោ បានធ្វើការអំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋទាំងអស់​ ជាពិសេស​នៅរាជធានីភ្នំពេញ ​ត្រូវខិតខំប្រយុទ្ធប្រឆាំង នឹង​មេរោគ​អូមីក្រុង ដែលចេះតែមាន​កំណើនជាលំដាប់​ និងមានករណីស្លាប់ហើយ ​ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។

ក្រសួងសុខាភិបាល បានប្រកាសថា សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ចំនួន៤៤៨នាក់ទៀត ដែលសុទ្ធជាប្រភេទអូមីក្រុងទាំងអស់ និងស្លាប់៣នាក់។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា មានអ្នកឆ្លងសរុបជាង១២៦ពាន់ ៩៧៧នាក់ ជាសះស្បើយ១២០ពាន់ ៧៦៧នាក់ និងស្លាប់ ៣ពាន់ ២០នាក់ ៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm