អ៊ីស្រាអែល៖ កិច្ចព្រមព្រៀងជាមួយស៊ីរី អាចទៅរួច ហើយរំពឹងថានឹងមានតំបន់ទ្រនាប់

2025/12/03 06:47:08 pm        74

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ (២ ធ្នូ) ថា កិច្ចព្រមព្រៀងជាមួយស៊ីរី អាចធ្វើទៅបាន ហើយលោកក៏រំពឹងថា អាជ្ញាធរស៊ីរី នឹងបង្កើតតំបន់ទ្រនាប់គ្មានយោធាមួយ ចាប់ពីទីក្រុងដាម៉ាស ដល់ភ្នំ Hermon និងទីតាំងផ្សេងទៀត។

លោក Netanyahu បានលើកឡើងបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដែលអ៊ីស្រាអែល រក្សា "កិច្ចសន្ទនាដ៏រឹងមាំ និងពិតប្រាកដ" ជាមួយទីក្រុងដាម៉ាស ខណៈរដ្ឋបាលរបស់លោក ព្យាយាមធ្វើអន្តរកម្ម ដើម្បីសម្រេច "កិច្ចព្រមព្រៀងមិនឈ្លានពាន" រវាងប្រទេសទាំងពីរ។

គួរឱ្យដឹងថា ស៊ីរីមិនទទួលស្គាល់ជាផ្លូវការនូវរដ្ឋអ៊ីស្រាអែលទេ ដែលបានកាន់កាប់ទឹកដីស៊ីរីកាន់តែច្រើន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤មក។ អ៊ីស្រាអែល បានដណ្តើមយកតំបន់ខ្ពង់រាប Golan របស់ស៊ីរី ក្នុងសង្រ្គាមឆ្នាំ១៩៦៧ ហើយក្រោយមក ក៏ដាក់បញ្ចូលតំបន់នេះជាឧបសម្ព័ន្ធ ក្នុងជំហានមួយដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសផ្សេងទៀតភាគច្រើនមិនទទួលស្គាល់ឡើយ។

ថ្លែងនៅពេលចុះសួរសុខទុក្ខទាហានរបួសនៅភាគកណ្តាលអ៊ីស្រាអែល លោក Netanyahu បាននិយាយថា "អ៊ីស្រាអែលរំពឹងថា ស៊ីរីនឹងបង្កើតតំបន់ទ្រនាប់ដែលគ្មានយោធាមួយ គឺចាប់ពីទីក្រុងដាម៉ាស រួមទាំងផ្លូវទៅកាន់ភ្នំ Hermon និងកំពូលភ្នំ Hermon"។ លោកបន្ថែមថា “ដោយមានសុច្ឆន្ទៈ និងការយល់ដឹងពីគោលការណ៍ទាំងនេះ ការឈានដល់កិច្ចព្រមព្រៀងជាមួយស៊ីរីគឺអាចទៅរួច ប៉ុន្តែអ៊ីស្រាអែលនឹងឈរលើគោលការណ៍របស់ខ្លួនជានិច្ច ទោះក្នុងករណីណាក៏ដោយ”៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm