ហ្សឺណែវ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីន បានរៀបរាប់ពីការលំបាករបស់ពលរដ្ឋកម្ពុជា ដែលបានក្លាយជាជនភៀសសឹកដោយសារការវាយប្រហាររបស់ថៃ និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងផលប៉ះពាល់រយៈពេលយូរ។
កម្ពុជាបង្ហាញពីការខូចខាត និងផលប៉ះពាល់កើតចេញពីការវាយប្រហាររបស់ថៃ នាពេលកន្លងមក រួមទាំងការស្លាប់កុមារម្នាក់ពីគ្រាប់បែកចង្កោម ដោយធ្វើឡើងជាមួយរដ្ឋភាគី/រដ្ឋមិនមែនភាគីនៃអនុសញ្ញាអូតាវ៉ា ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិសំខាន់ៗ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋភាគីលេីកទី២២ នៃអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលមានប្រទេសជប៉ុនជាប្រធាន៕


