ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកជាតិឆ្នាំ២០២៥ ជាការបំផុសឱ្យពលរដ្ឋ​ក្នុងខេត្តព្រះសីហនុ ចូលរួមលេងកីឡា

2025/12/03 08:21:22 pm        142

ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅខេត្តព្រះសីហនុ ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតផ្លូវការហើយ នាថ្ងៃទី០២ ខែ ធ្នូ  ដោយមានកីឡាករកីឡាការិនី មកពី១៤ សមាគមក្លឹបទូទាំងប្រទេស សរុបចំនួន២៤៨នាក់។

ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ខេត្តព្រះសីហនុ បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិខាងលើនេះ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្ត បានចូលរួមលេងកីឡាដើម្បីមកសុខភាព

ហើយក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ក៏ដូចជាយុវជននៅ ក្នុងខេត្តព្រះចូលរួមលេងកីឡាដែលនាំមកនូវសុខភាពល្អជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាស់អត់ប្រយោជន៍ក្នុងសង្គម ប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ប្រែក្លាយខ្លួនជាធនធានដ៏ចាំបាច់បំផុតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិក៏ដូចជាខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើននាអនាគតស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដែលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស និងជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ទាក់ទាញ ភ្ញៀចទេសចរមកកាន់តំបន់នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ មិនត្រឹមជាការប្រកួតចម្រាញជ្រើសរើសបានកីឡាករកីឡាការិនីល្អប្រចាំឆ្នាំនោះទេ គឺដើម្បីសហព័ន្ធជ្រើសរើសចូលរួមជាជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនានាផងដែរ។ការប្រកួតក៏មានភាពទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ និងផ្ដល់ ឱកាស ឱ្យកីឡាករ កីឡាការិនី ទទួលបានបទពិសោធន៍ ជាពិសេសជួយលើកទឹកចិត្តយុវជនឱ្យចូលចិត្តហាត់ប្រាណលេងកីឡា និងបង្កើតកម្លាំង ខ្លាំងក្លាទទួលបានសុខភាពល្អ។   

សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយរដ្ឋខេត្តព្រោះសីហនុរៀបចំរយៈពេល៣ថ្ងៃនេះ ក្រៅពីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ក៏ជាការប្រកួតអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)ផងដែរ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm