អ៊ីស្រាអែល៖ សាកសពទទួលបានពីតំបន់ហ្កាហ្សា មិនមែនជាចំណាប់ថ្នូរដែលនៅសេសសល់ទេ

2025/12/03 08:55:04 pm        85

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធ (៣ ធ្នូ) នេះថា ការធ្វើកោសល្យវិច្ច័យរបស់អ៊ីស្រាអែល បានសន្និដ្ឋានថា សាកសពដែលក្រុមហាម៉ាស បានប្រគល់កាលពីថ្ងៃអង្គារ មិនមែនជាចំណាប់ថ្នូរ ២នាក់ចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សា នោះទេ។

ទូរទស្សន៍រដ្ឋ KAN របស់អ៊ីស្រាអែល ក៏បានរាយការណ៍ថា វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច្ច័យនៅទីក្រុង Tel Aviv និយាយថា សាកសពនោះមិនមែនជាចំណាប់ថ្នូរ ២នាក់ ដែលនៅមិនទាន់រកឃើញ ក្នុងដែនដីហ្កាហ្សាឡើយ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយពីរឿងនេះទេ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន លោក Husam Badran សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមនេះ បានប្រាប់បណ្តាញទូរទស្សន៍ Al Jazeera របស់កាតាថា បញ្ហាសាកសពគឺជា "លេសដែលប្រើដោយអ៊ីស្រាអែល ដើម្បីជៀសវាងការបំពេញកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណោះ"។

អ៊ីស្រាអែល បានចងភ្ជាប់ការចាប់ផ្តើមនៃកិច្ចចរចាសម្រាប់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ទៅនឹងការទទួលបានសាកសពនៃចំណាប់ថ្នូរទាំងអស់របស់ខ្លួន។ អ៊ីស្រាអែលអះអាងថា សពចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ២នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ខណៈក្រុមហាម៉ាស និយាយថា ខ្លួនបានប្រគល់ចំណាប់ថ្នូរអ៊ីស្រាអែលទាំង ២០នាក់ដែលនៅរស់ និងចំនួនសេសសល់នៃអ្នកស្លាប់ទាំង ២៨នាក់ អស់ហើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        1
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm