កំណត់ត្រាថ្មី នៃអ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួប ៣០ឆ្នាំ បង្ហាញពីការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា

2025/12/03 09:52:09 pm        170

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ឆ្នាំ២០២៥ គ្រោង​នឹង​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយ​ទទួល​បាន​អ្ន​ក​ចុះ​ឈ្មោះ​ពី​កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេស ដែល​ជាការបំបែកកំណត់ត្រាអ្នកចូលរួមរត់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំ នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ដ៏ធំនេះ តាំងពីឆ្នាំ១៩៩៦ មក។

ជាមួយ​កំណត់ត្រាថ្មី នៃអ្នករត់ដ៏ច្រើននេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បាន​បង្ហាញ​មោទន​ភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនេះ ដែល​បញ្ជាក់​ពី​ភាព​រីក​ចម្រើន និងការអភិវឌ្ឍរបស់សង្គមជាតិ ក៏ដូចជាបង្ហាញ​ឲ្យ​ឃើញ​ពី​កត្ដាសុខសន្ដិភាព​របស់​ព្រះរាជាណា​ចក្រកកម្ពុជា ដែលជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗផងដែរ។

គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានរៀបចំដំបូងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ច​សហការ​រវាងមូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុង​គោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយ​សង្គ្រាម​ស៊ីវិល។ គំនិតផ្ដួចផ្ដើមដំបូងនៃព្រឹត្តិការណ៍នេះ គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំ​ទ្រ​បច្ចេក​ទេសកម្រិតស្ដង់ដាររត់ប្រណាំងអន្ដរជាតិដោយគណៈកម្មាធិការជាតិម៉ារ៉ាតុងពិភពលោក ព្រម​ទាំង​ក្រុមការងារបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះដូងមាសជប៉ុន។

រហូតដល់ឆ្នាំ២០១៣ ដោយមើលឃើញថាកម្ពុជាអាចម្ចាស់ការលើបច្ចេកទេសបាន អង្គការបេះដូងមាស ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្ដែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ និងវាយតម្លៃដដែល។

ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ លើកទី១ នៃការរៀបចំកាលពីឆ្នាំ១៩៩៦ មានអ្នកចូលរួមត្រឹម ៦៥៤នាក់ប៉ុណ្ណោះ ហើយពីមួយឆ្នាំទៅមួយឆ្នាំ អ្នកចុះឈ្មោះ និងចំនួនប្រទេសចូលរួម ក៏ចេះតែកើនឡើង ពិសេសក្រោយប្រទេសកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ  មានអត្តពលិកជាតិ-អន្ដរជាតិចូលរួមរត់រហូតដល់ ១៤,៣៧០នាក់ ខណៈខួប ៣០ឆ្នាំ ដែលនឹងមកដល់នាថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ គឺជាកំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត ដែលមានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង ១៦,០០០​នាក់ ខណៈការចុះឈ្មោះបានបិទជាផ្លូវការ តាំងពីមុនព្រឹត្តិការណ៍មកដល់ជាង ១ខែ​មក​ម្ល៉េះ​៕ អត្ថបទ៖ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm