កម្ពុជា ប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយដៃគូ ដើម្បីអភិវឌ្ឍវិស័យភាពយន្ត និងពង្រឹងសហប្រតិបត្តិការក្នុងតំបន់

2025/12/03 10:28:44 pm        115

ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងព្រឹតិ្តការណ៍«សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៧ ឆ្នាំ២០២៥» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងឈូជីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

​ក្នុងនាមតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហាប់ ទូច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តយូណាន គណៈកម្មាធិការបក្ស កុម្មុយនីស្តទីក្រុងឈូជីង និងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ព្រមទាំងការផ្តល់នូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់គ្នា។ សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង–មេគង្គ មិនត្រឹមតែជាព្រឹត្តិការណ៍ដែលនាំឱ្យផលិតករភាពយន្ត និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តមកជួបជុំគ្នា ការបង្ហាញពីប្រពៃណីវប្បធម៌ចម្រុះគ្នា និងការរីកចម្រើន នៃវិស័យភាពយន្តក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាព មិត្តភាព ភាពជាដៃគូរយៈយូរអង្វែង ការគោរពគ្នាទៅវិញទៅមក និងលើកកម្ពស់ទំនាក់ទំនងលើវិស័យវប្បធម៌ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីទស្សនវិស័យនៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការលើកកម្ពស់ ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍អនាគតរួមគ្នារបស់មនុស្សជាតិក្នុងចំណោមបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ថែមថា ប្រធានបទនៃសប្តាហ៍ភាពយន្តឆ្នាំនេះ «ចក្ខុវិស័យជាអន្តរជាតិ សម្រាប់ភាពយន្តបែបធម្មជាតិនិង មនុស្សជាតិ» បានបញ្ជាក់អំពីការទាក់ទងគ្នាយ៉ាងស៊ីជម្រៅរវាងមនុស្សជាតិនិងធម្មជាតិ ព្រមទាំងសារៈសំខាន់ នៃការអភិវឌ្ឍប្រកបដោយចីរភាព ភាពចម្រុះគ្នានៃវប្បធម៌និងធម្មជាតិ និងសុភមង្គលរួមគ្នានៃតំបន់របស់ យើងនាពេលអនាគត។ នៅក្នុងសម័យដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ នាំឱ្យមានការកើនឡើង នៃបញ្ហាបរិស្ថាននិងការផ្លាស់ប្តូរនៃទិដ្ឋភាពសង្គម ភាពយន្តបានបង្ហាញពីទំនាក់ទំនងដែលមិនត្រឹមតែផ្ដល់ ឱ្យយើងនូវការបំផុសទឹកចិត្តផ្នែកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកដ៏មានអត្ថន័យអំពីកាតព្វកិច្ចរួមរបស់ យើងក្នុងការពារ និងថែរក្សាពិភពលោកដែលយើងកំពុងរស់នៅផងដែរ។ តំបន់ឡានឆាង–មេគង្គ គឺជាតំបន់ដែលមានធនធានធម្មជាតិ ជីវចម្រុះ និងមរតកវប្បធម៌ដ៏សម្បូរបែប។ ទន្លេ ភ្នំ ព្រៃឈើ វប្បធម៌និងសហគមន៍នានា បានបង្កើតជាប្រវត្តិសាស្ត្ររួមរបស់យើង ព្រមទាំងបន្តកំណត់អនាគតរួមគ្នា។ តាមរយៈភាពយន្ត យើងមានមធ្យោបាយពិសេសដើម្បីបង្ហាញពីថតភាពសង្គម នានារួមមាន រឿងរ៉ាវអំពីការតស៊ូអត់ធ្មត់ ការរួមរស់ជាមួយគ្នា អត្តសញ្ញាណវប្បធម៌ និងសម្ព័ន្ធភាពរវាងមនុស្ស និងបរិស្ថាន។

ឯកឧត្តម ហាប់ ទូច បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានមរតកវប្បធម៌ដ៏សម្បូរបែប និងមានប្រវត្តិសាស្ត្រយូរអង្វែងដែលមានរយៈពេលរាប់ពាន់ឆ្នាំ មិនត្រឹមតែបានបង្ហាញពីអរិយធម៌ដ៏អស្ចារ្យរបស់យើងប៉ុណ្ណោះទេ តែក៏បានបង្ហាញពីចំណងមិត្តភាពជ្រាលជ្រៅរវាងប្រជាជនរបស់យើង ដែលកំពុងបន្តរីកចម្រើន មកដល់សព្វថ្ងៃនេះ។ ការកសាងចំណងមិត្តភាពយូរអង្វែងតាមរយៈប្រពៃណីវប្បធម៌ ធ្វើឱ្យប្រទេសទាំងពីរ ពង្រឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ តាមរយៈយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ ស្របតាមគំនិតផ្តួចផ្តើមនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ។ ក្នុងចំណោមគោលនយោបាយនេះ ការអភិវឌ្ឍវិស័យវប្បធម៌ក៏ត្រូវបានផ្តល់អទិភាពយ៉ាងសំខាន់ និងដើរ តួនាទីជាស្ពានសម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការស្ថាបនា សហគមន៍កម្ពុជា–ចិនដែលមានអនាគតរួមគ្នានាសម័យថ្មី៕

អត្ថបទ រដ្ឋា 



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm