ប្រជាជនយេម៉ែនប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើង ខណៈសង្គ្រាមបានបំផ្លាញសេវាកម្មជាមូលដ្ឋានសំខាន់ៗ

2025/12/03 10:40:46 pm        204

សេវាសាធារណៈសំខាន់ៗបំផុតរបស់ប្រទេសយេម៉ែនដូចជា អគ្គិសនី ទឹក ការដឹកជញ្ជូន និងទូរគមនាគមន៍ កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីជម្លោះជាងមួយទសវត្សរ៍ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ កំពុងតស៊ូដើម្បីធានាបាននូវតម្រូវការជាមូលដ្ឋាន។

សង្គ្រាម ដែលបានផ្ទុះឡើងនៅចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមហ៊ួទី បានដណ្តើមយកខេត្តភាគខាងជើងជាច្រើន និងបង្ខំឲ្យរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិចាកចេញពីទីក្រុង Sanaa បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យធនធានដែលមានកម្រិតរួចទៅហើយកាន់តែអស់ទៅៗ។ ទំហំនៃការខូចខាតបានជំរុញឲ្យមនុស្សជិត ២០ លាននាក់ ពឹងផ្អែកលើជំនួយ ខណៈដែលមនុស្សជិត ៥ លាននាក់ នៅតែផ្លាស់ទីលំនៅ។ នេះបើយោងតាមទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ។

ការដួលរលំនៃសេដ្ឋកិច្ច បានបង្កឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។ តួលេខរបស់រដ្ឋាភិបាលបង្ហាញថាទិន្នផល បានធ្លាក់ចុះជិត ៥០ ភាគរយ ហើយភាពក្រីក្របានកើនឡើងដល់ប្រហែល ៨០ ភាគរយ ដែលធ្វើឲ្យការលំបាកកាន់ខ្លាំងឡើង នៅទូទាំងប្រទេសនេះ។

នៅភាគខាងត្បូង អគ្គិសនី គឺស្ថិតក្នុងចំណោមសេវាមូលដ្ឋានដែលរងគ្រោះបំផុត។ ស្ថានីយថាមពល ត្រូវបានទម្លាក់គ្រាប់បែក រុះរើ ឬបោះបង់ចោល ហើយខ្សែបញ្ជូនចរន្តអគ្គិសនី នៅតំបន់ជួរមុខ គឺស្ថិតក្នុង សភាពខូចខាតយ៉ាងធ្ងន់ធ្ងរ។ ចំណែកនៅក្នុងទីក្រុង Aden ប្រជាពលរដ្ឋ ទ្រាំរស់នៅ ក្នុងស្ថានភាពដ៏លំបាកពីការដាច់ចរន្តអគ្គិសនីពី ១២ ទៅ ១៨ ម៉ោង ក្នុងមួយថ្ងៃ ដោយការដាច់ចរន្តអគ្គិសនី កើនឡើងខ្ពស់បំផុត ក្នុងអំឡុងពេលក្តៅនៃរដូវក្តៅ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm