តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ថា កម្ពុជាជាគោលដៅចម្បងដែលប្រជាជនអ៊ីរ៉ង់ចង់មកទស្សនា

2022/02/22 09:01:42 pm        911

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ali Akbar Nazzari ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនេះឯកឧត្តម Ali Akbar Nazzari បានថ្លែងថា អ៊ីរ៉ង់ និងជម្រុញបើកជើងហោះហើរលក្ខណៈជាត្រីកោណមក ខណៈពលរដ្ឋជាច្រើននៅប្រទេសអ៊ីរ៉ង់ បានចាត់ទុកកម្ពុជា គោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនា។

ឯកឧត្តម Ali Akbar Nazzari ថ្លែងថា កាលពីពិភពលោកមិនទាន់ផ្ទុះការរាតត្បាតមេរោគកូវីដ១៩ គឺមានពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានមកទស្សនាកម្ពុជា មកធ្វើការងារ ក៏ដូចការវិនិយោគជាច្រើន​នៅ​កម្ពុជា ហើយនៅក្រោយស្ថានការណ៍កូវីដ១៩វិញ យើង​រំពឹងថា​ទេសចរអ៊ីរ៉ង់​នឹង​មកទស្សនា​ច្រើន​ដូចធម្មតាវិញ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន​ កម្ពុជារៀបចំត្រៀមរួចរាល់ ក្នុង​ការ​ទទួល​ទេសចរម៉ូស្លីមមកទស្សនាកម្ពុជា ​ខណៈនៅពេលបច្ចុប្បន្នកម្ពុជា ​បានធ្វើការបើកប្រទេសវិញ ដោយ​មាន​លើកលែង​ការធ្វើចត្តាឡីស័ក ​ករណីធ្វើតេស្តមិនមានករណីវិជ្ជមានកូវីដ១៩។

ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងឱកាសដែលកម្ពុជា ​រៀបចំវេទិការទេសចរណ៍អាស៊ានATF នៅខេត្តព្រះសីហនុ នៅចុងពាក់កណ្តាល ខែមករាឆ្នាំ២០២២នេះ រដ្ឋមន្ត្រីទេសចរណ៍​បណ្តា​ប្រទេស​អាស៊ាន ​បានប្រកាសបើក​អាស៊ានវិញ ​ដោយ​អនុវត្តតាមគោលការណ៍​ណែនាំអាស៊ាន ការ​ចាក់វ៉ាក់សាំង និង​ការ​ជំរុញ​ការ​ធ្វើ​ដំណើរទេសចរណ៍​ពីតំបន់មាន​សុវត្ថិភាព​ទៅ​កាន់គោលដៅ​ទេសចរណ៍ដែលមានសុវត្ថិភាពនានាទៀតនៅក្នុងតំបន់។

នៅក្នុងជំនួបនេះដែរ ​ឯកឧត្តម Ali Akbar Nazzari ក៏បានឯកភាព​គាំទ្រ​សំណើរ​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ​ជំរុញ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ចថ្នាក់ដឹកនាំ ​និង​មានចុះហត្ថលេខាលើ​អនុសារណៈកិច្ច​ព្រមព្រៀង​ការ​ផ្លាស់ប្តូរ​វិស័យ​ទេសចរណ៍​ រវាងថ្នាក់ដឹកនាំរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសពីរ កម្ពុជា អ៊ីរ៉ង់​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ការវិនិយោគ ​និងវិស័យទេសចរណ៍៕ អត្ថបទស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm