អត្រាអតិផរណារបស់ថៃ ស្ថិតក្នុងស្ថានភាពអវិជ្ជមាន ៨ខែជាប់គ្នា នៅខែវិច្ឆិកា

2025/12/03 10:56:15 pm        181

នៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះ ទិន្នន័យ បានបង្ហាញថា អត្រាអតិផរណាជារួមប្រចាំឆ្នាំរបស់ប្រទេសថៃ ស្ថិតក្នុងភាពអវិជ្ជមានរយៈពេល ៨ខែជាប់គ្នា នៅក្នុងខែវិច្ឆិកា ហើយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វាបណ្ដាលមកពីការធ្លាក់ចុះតម្លៃថាមពល និងវិធានការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយនៃការរស់នៅ។

សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ជារួម បានធ្លាក់ចុះ ០,៤៩ភាគរយ ក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះប្រចាំឆ្នាំ ០,៧៦ភាគរយ កាលពីខែមុន។ ហើយនេះក៏ជាខែទី៩ ជាប់គ្នាផងដែរ ដែលអតិផរណាស្ថិតនៅក្រោមកម្រិតគោលដៅរបស់ធនាគារកណ្តាលចន្លោះពី ១ភាគរយ ទៅ ៣ភាគរយ។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម លោក Nantapong Chiralerspong បានប្រាប់សន្និសីទសារព័ត៌មានថា ទឹកជំនន់ដ៏អាក្រក់ធ្ងន់ធ្ងរ នៅតំបន់ភាគខាងត្បូងរបស់ប្រទេស មានផលប៉ះពាល់តិចតួចដល់អតិផរណា។ ហើយក្រសួងបានឲ្យដឹងថា រង្វាស់សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូលបានឡើង ០,៦៦ភាគរយ ធៀបនឹងឆ្នាំមុន។

ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ អតិផរណាជារួម បានធ្លាក់ចុះ ០,១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ហើយលោក Nantapong បាននិយាយថា អតិផរណានៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចន្លោះពី ០,០ភាគរយ ទៅ ១,០ភាគរយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm