YouTube នឹងអនុវត្តតាមបម្រាមមិនឲ្យប្រើបណ្ដាញសង្គម សម្រាប់ក្មេងជំទង់របស់អូស្ត្រាលី

2025/12/03 11:17:10 pm        54

បណ្ដាញសង្គម YouTube របស់ក្រុមហ៊ុន Google បានចែករំលែក «ការធ្វើបច្ចុប្ប្នភាពដ៏គួរឲ្យខកចិត្ត» ជាមួយអ្នកប្រើប្រាស់ និងអ្នកបង្កើតមាតិកាអូស្ត្រាលីរាប់លាននាក់ នៅថ្ងៃពុធ (ទី៣ ខែធ្នូ) ដោយបញ្ជក់ថា ខ្លួននឹងអនុលោមតាមបម្រាមមិនឲ្យប្រើប្រាស់បណ្ដាញសង្គមដំបូងរបស់ពិភពលោក សម្រាប់យុវវ័យ ដោយបិទអ្នកប្រើប្រាស់អាយុក្រោម ១៦ឆ្នាំចេញពីគណនីរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ការសម្រេចនេះ បញ្ចប់ការមិនស្របគ្នា រវាងក្រុមហ៊ុនអ៊ីនធឺណិតលំដាប់យក្ស និងរដ្ឋាភិបាលអូស្ត្រាលី ដែលដំបូងឡើយ បានលើកលែងដល់ YouTube ពីការរឹតបន្តឹងអាយុនេះ ដោយផ្ដល់ហេរុផលពីការប្រើប្រាស់របស់បណ្ដាញសង្គមនេះ សម្រាប់គោលបំណងអប់រំ។ ក្រុមហ៊ុន Google បានប្រាប់ថា ខ្លួនកំពុងទទួលបានដំបូន្មានផ្នែកច្បាប់ អំពីរបៀបឆ្លើយតបទៅដែលត្រូវបានរួមបញ្ចូល។

ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឥឡូវនេះ អ្នកទស្សនាត្រូវតែមានអាយុ ១៦ឆ្នាំ ឬលើសនេះ ទើបអាចចុះឈ្មោះចូលបណ្ដាញសង្គម YouTube។ នេះគឺជាចែករំលែកនូវការធ្វើបច្ចុប្បន្នភាពដ៏គួរខកចិត្តមួយ។ ច្បាប់នេះនឹងមិនបំពេញតាមការសន្យារបស់ខ្លួន ក្នុងការធ្វើឲ្យកុមារកានតែមានសុវត្ថិភាពជាងមុននៅលើប្រព័ន្ធអ៊ីនធឺណិតនោះឡើយ ហើយតាមពិត នឹងធ្វើឲ្យកុមារអូស្ត្រាលីកាន់តែមិនសូវមានសុវត្ថិភាព នៅលើ YouTube»។

គួរបញ្ជាក់ថា បម្រាមរបស់អូស្ត្រាលី កំពុងត្រូវបានតាមមើលយ៉ាងដិតដល់ពីយុត្តាធិការផ្សេងទៀតដែលពិចារណាលើនីតិវិធីផ្អែកលើអាយុស្រដៀងគ្នា ដោយបង្កើតបាននូវលទ្ធភាពនៃការមានគំរូសកល សម្រាប់របៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ភាគច្រើននៅពីក្រោយកម្មវិធីធំបំផុតជាងគេរបស់បណ្ដាញសង្គម ថ្លឹងថ្លែងពីសុវត្ថិភាពរបស់កុមារ ពេលអនុញ្ញាតឲ្យចូលប្រើប្រាស់សេវាកម្មឌីជីថល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm