អ្នកកណ្ដាលនិយមនាំមុខស្ដួចស្ដើង ក្នុងបោះឆ្នោតប្រធានាធិបតីហុងឌូរ៉ាស ខណៈលោក Trump ចោទក្លែងបន្លំ

2025/12/03 11:52:43 pm        65

សម្រាប់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសហុងឌូរ៉ាស លោក Salvador Nasralla មកពីក្រុមកណ្តាលនិយម គឺគណបក្សសេរីនិយម កាលពីថ្ងៃអង្គារ (ទី២ ខែធ្នូ) បាននាំមុខក្នុងសំឡេងដ៏ស្ដួចស្ដើងលើលោក Nasry Asfura ជាបេក្ខជនអភិរក្សនិយមដែលគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ខណៈដែលការរាប់សន្លឹកឆ្នោតញាំញីដោយការពន្យារពេល និងការចោទប្រកាន់ ដែលថា មានការក្លែងបន្លំ។

លទ្ធផលចុងក្រោយដែលចេញដោយអាជ្ញាធររៀបចំការបោះឆ្នោតនៅវេលាម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១ ម៉ោងសកល នៅថ្ងៃពុធ) បានបង្ហាញថា លោក Nasralla ទទួលបានសន្លឹកឆ្នោត ៤០,១៣ភាគរយ ហើយលោក Asfura របស់គណបក្សជាតិ មាន ៣៩,៧១ភាគរយ ក្រោយរាប់បានប្រហែល ៦៨ភាគរយ។ អ្នកនាំមុខ មានសន្លឹកឆ្នោតលើសតែ ៩.១២៩សំឡេងប៉ុណ្ណោះ។ នៅមុននេះ លោក Asfura បាននាំមុខជាមួយនឹងសន្លឹកឆ្នោតប្រហែល ៥០០សំឡេង នៅពេលដែលលទ្ធផលពីមុន ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ។

ចំណែកលោកស្រី Rixi Moncada ទៅពីគណបក្សឆ្វេងនិយម LIBRE ដែលកំពុងកាន់អំណាច ស្ថិតនៅលំដាប់ទី៣ ដោយទទួលបានសំឡេងឆ្នោត ១៩,០៩ភាគរយ។ 

កាលពីព្រឹកថ្ងៃអង្គារ អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសហុងឌូរ៉ាស បានសុំឲ្យមានភាពស្ងប់ស្ងាត់ ខណៈដែលខ្លួនបានប្រឹងប្រែងជម្នះលើបញ្ហាប្រព័ន្ធដែលបានធ្វើឲ្យសន្លឹកឆ្នោតប្រហែល ២០ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ មិនត្រូវបានរាប់បញ្ចូល ខណៈដែលលោក Trump បានចោទប្រកាន់ថា អាចមានការក្លែងបន្លំ ហើយបានប្ដេជ្ញាថា «នឹងមានផលអាក្រក់កើតឡើងជាមិនខាន» ប្រសិនបើលទ្ធផលត្រូវបានផ្លាស់ប្តូរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm