EU យល់ព្រមលើកិច្ចព្រមព្រៀងហាមឃាត់ឧស្ម័នរុស្ស៊ី នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៧

2025/12/04 12:24:31 am        77

សមាជិកសភា និងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃពុធ (ទី3 ខែធ្នូ) ដើម្បីហាមឃាត់ការនាំចូលឧស្ម័នទាំងអស់ពីរុស្ស៊ី នៅត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៧ ខណៈដែលប្លុកនេះប្រឹងប្រែងបិទខ្ទប់មូលនិធិសំខាន់ៗដែលទ្រទ្រង់ធនធានធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ។

កិច្ចព្រមព្រៀងដែលកើតឡើងនាពេលយប់ មានគោលបំណងកាត់ផ្ដាច់ការពឹងផ្អែកដែលប្លុកនេះ បានជួបនឹងការលំបាក ក្នុងការបញ្ចប់ ទោះបីជាមានការឈ្លានពានលើអ៊ុយក្រែនក៏ដោយ ហើយបង្ហាញពីការសម្របសម្រួល រវាងរដ្ឋជាសមាជិក EU និងសភាអឺរ៉ុប ដែលចង់ឲ្យការហាមឃាត់នេះកើតឡើងយ៉ាងឆាប់រហ័ស។

ស្នងការថាមពល EU លោក Dan Jorgensen បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «យើងបានសម្រេចបានហើយ។ អឺរ៉ុបកំពុងបញ្ឈប់លំហូរឧស្ម័នរុស្ស៊ីជារៀងរហូត។ យើងបានជ្រើសរើសសន្តិសុខ និងឯករាជ្យថាមពល សម្រាប់អឺរ៉ុប។ គ្មានការសម្លុតកំហែងទៀតទេ។ គ្មានឧបាយកលទីផ្សាររបស់លោក (Vladimir) Putin ទៀតទេ។ យើងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន»។

នៅក្រោមកិច្ចព្រមព្រៀងនេះ កិច្ចសន្យាបំពង់បង្ហូរប្រេងរយៈពេលវែង ដែលត្រូវបានចាត់ទុកថា មានភាពរសើបបំផុត ព្រោះពួកវាអាចដំណើរការជាច្រើនទសវត្សរ៍នោះ នឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧ ដែលការផ្តល់កម្រិតស្តុក គឺគ្រប់គ្រាន់ ហើយមិនលើសពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៧ ទេ។

សម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) កិច្ចសន្យារយៈពេលវែង នឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ស្របតាមការអំពាវនាវរបស់ប្រធានគណៈកម្មការ លោកស្រី Ursula von der Leyen ដើម្បីធ្វើឲ្យទណ្ឌកម្មរឹតតែតឹងរ៉ឹង លើទីក្រុងមូស្គូ។ កិច្ចសន្យារយៈពេលខ្លី នឹងត្រូវបានលុបចោលលឿនជាង ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សម្រាប់ LNG និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ឧស្ម័នតាមបំពង់បង្ហូរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm