ប្រភព៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បើកការចរចាសន្តិភាពថ្មី នៅអារ៉ាប៊ីសាអ៊ូឌីត

2025/12/04 01:35:16 am        85

រដ្ឋបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានបើកកិច្ចចរចាសន្តិភាពថ្មី នៅអារ៉ាប៊ីសាអ៊ូឌីត ហើយបានយល់ព្រមបន្តបទឈប់បាញ់ ដែលជាការប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីកាត់បន្ថយភាពតានតឹង រវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង២។

ក្រោយផ្ទុះឡើងនូវការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ នៅតាមព្រំដែន កាលពីខែតុលា បទឈប់បាញ់បានចូលជាធរមាននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ រវាងយោធាអាស៊ីខាងត្បូងទាំង២ បន្ទាប់ពីមានកិច្ចចរចាដែលរៀបចំដោយប្រទេសកាតា និងទួរគី ទោះបីជាភាគីទាំង២ មិនបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

មន្ត្រីអាហ្វហ្គានីស្ថាន ៣នាក់ និងប៉ាគីស្ថាន ២រូប ដែលម្នាក់ក្នុងចំណោមពួកគេមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចពិភាក្សាថ្មីនេះត្រូវបានធ្វើឡើង នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ពួកគេបានបញ្ជាក់ថា ភាគីទាំង២ បានយល់ព្រមលើការបន្តរក្សាបទឈប់បាញ់។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ការិយាល័យបរទេសរបស់ប៉ាគីស្ថាន យោធារបស់ប្រទេសនេះ អ្នកនាំពាក្យរបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបភា្លមៗឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters។

កិច្ចពិភាក្សានេះបានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលមន្ត្រីជាន់ខ្ពស់ម្នាក់ ក្នុងចំណោមមន្ត្រីតាលីបង់អាហ្វហ្គានីស្ថាន បានប្រាប់ថា «យើងបើកចំហ សម្រាប់កិច្ចប្រជុំបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលវិជ្ជមាន»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm