​​ សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”

2025/12/04 03:15:19 am        583

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបាន រម្លឹក និងបកស្រាយ ប្រវត្តិចម្រៀង “ឱ! ភ្នំពេញអើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖

ម្សិលមិញខួបលើកទី៤៧ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។

នៅសល់ជាង ១ខែទៀតនឹងឈានដល់ ខួបលើក៤៧ នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។

ចម្រៀងបទ “ឱភ្នំពេញអើយ” នៅតែជាការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។ ទឹកដៃនិពន្ធទំនុកច្រៀងដោយ បង កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំផលិតដោយ បង ជ័យ សោភា និងច្រៀងដោយ ក្មួយ សូ ចន្នី ពិតជាគួរឲ្យគោរព និងកោតសរសើរ។

ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស ពីវិញ្ញាណក្ខន្ធ បង កែវ ចិន្តា បង ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថា គ្រួសារ បង កែវ ចិន្តា និងគ្រួសារ បង ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់បទ “ឱភ្នំពេញអើយ” ប៉ុន្តែនៅពេលខ្ញុំឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅក្នុងនោះបានបញ្ជាក់ថា ម្ចាស់ស្នាដៃបទ «ឱភ្នំពេញអើយ» គឺលោកអ៊ុំ ម៉ម ធឿន…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថា អាចមានបទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំងខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់

ជាងគេ ដែលនៅទីនោះមានអង្គភាពសិល្បះទាំងបុរាណ ទាំងសម័យ និង បង ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿងដែលមិនអាចទៅរួចឡើយ។ (សិល្បះកងទ័ពសព្វថ្ងៃកកើតពី ខែកក្កដា ឆ្នាំ១៩៧៨ ដែលមានខ្ញុំជាបង្កើត) ចំណុចកាន់តែច្បាស់ បទនេះមិនអាចនិពន្ធមុនរំដោះភ្នំពេញបានឡើយ ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ “ឱភ្នំពេញអើយ បីឆ្នាំនឹកអ្នកក្នុងឱរា” “ភ្នំពេញដួងព្រលឹងជាទីស្នេហា បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា អង់អាចក្លាហាន” “ឱភ្នំពេញអើយ ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញ

ហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ អើយភ្នំពេញអើយ”

ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់គ្រាន់ថា បទចម្រៀងនេះនិពន្ធក្រោយភ្នំពេញត្រូវបានរំដោះ មិនមែននៅ ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។ ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់ផ្សាយមុន ថ្ងៃ៧ មករា ១៩៧៩ ផងដែរ។ 

មកនិយាយពីប្រវត្តិបទនៃចម្រៀង “ឱភ្នំពេញអើយ” វេលាថ្ងៃត្រង់ ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញ

ត្រូវបានរំដោះ ខ្ញុំមិនប្រាកដថា បង កែវ ចិន្តា សរសេរនៅពេលល្ងាច ឬពេលយប់ ៧ មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។ ល្ងាច ថ្ងៃ៨ មករា មានការប្រជុំដើម្បី

ចាត់តាំងរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែ បង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែ បង កែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។

យប់ ថ្ងៃ ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយ បង កែវ ចិន្តា គាត់ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសំឡេងរណសិរ្ស តាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។

ព្រឹក ថ្ងៃ ៩ មករា ១៩៧៩ មានការប្រជុំ រដ្ឋាបាលលើកដំបូង ដើម្បីបែងចែកភារកិច្ច។ ក្រោយប្រជុំចប់ឃើញឃើញ បង ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ ទៅដល់ដើម្បីឆ្លងយោបល់ បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯ បង ជ័យ សោភា និយាយមកកាន់ខ្ញុំថា បង ហ៊ុន សែន នៅជួយ

យោបល់ផង។ ទម្លាប់ បង ជ័យ សោភា ហៅខ្ញុំថា “បង” ទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយ។

បង ជ័យ សោភា ចាក់បទ “ឱ! ភ្នំពេញអើយ” ៣ដង។ ក្រោយស្តាប់រួច បង កែវ ចិន្តា ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជាបន្ថែមសម្លេងទ្រ។ ខ្ញុំមិនច្បាស់ថា បង ជ័យ សោភា ធ្វើតាមការណែនាំរបស់ បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែលអាចបំភ្លឺបាននោះ គឺ ក្មួយ សូ ចន្នី។ ប្រសិនបើគាត់ច្រៀងថតឡើងវិញមានន័យថា បង ជ័យ សោភា ធ្វើតាម បង កែវ ចិន្តា ប្រសិនបើមិនថតឡើងវិញ អាចថតតាមក្រោយទៀត ព្រោះចម្រៀងនេះត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។

ដូចនេះតាមការស្មានរបស់ខ្ញុំ បង កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច ថ្ងៃ៧ ឬយប់ថ្ងៃ ៧ មករា។ ប្រគល់ឲ្យ បង ជ័យ សោភា រៀបភ្លេង និងផលិតនៅ ថ្ងៃ ៨ ឬយប់ថ្ងៃ ៨ មករា និងព្រឹកថ្ងៃ ៩ មករា ១៩៧៩ ម៉ោងជាង ១០ព្រឹក ឆ្លងយោបល់ បង កែវ ចិន្តា។

តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណា?

ពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេ។ ចូលដល់ ខែកញ្ញា ឆ្នាំ១៩៧៩ គណប្រតិភូជាន់ខ្ពស់ដឹកនាំដោយ សម្តេច ហេង សំរិន ដែលរូបខ្ញុំ និង បង កែវ ចិន្តា អមដំណើរផងដែរទៅទស្សនកិច្ចនៅឡាវ។ 

ក្នុងពិធីជប់លៀង អ្នកចម្រៀងឡាវច្រៀងបទ “ឱ! ភ្នំពេញអើយ” ដោយអ្នកឧទ្ទេសនាមបកជាភាសាខ្មែរថាបទ “ឱ! ភ្នំពេញអើយ” និពន្ធដោយ សមមិត្ត កែវ ចិន្តា។ តាំងពីពេលនោះមក មិនមានអ្នកណាទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង ជ័យ សោភា ផងដែរ។

ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅ លោក ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយព័ត៌មានខុសដោយអចេតនា ដែលថា លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង “ឱ! ភ្នំពេញអើយ” ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីខ្ញុំនាពេលនោះ។

ខ្ញុំសូម លោក chun sothy ធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។ ការខិតខំស្រាវជ្រាវ និងពន្យល់របស់ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយព្រោះបទចម្រៀង “ឱ! ភ្នំពេញអើយ” ជាបទចម្រៀងប្រវត្តិសាស្ត្រ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm