UN៖ ព្យុះស៊ីក្លូនត្រូពិចកម្រជិតខ្សែអេក្វាទ័រ ធ្វើឲ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង

2025/12/04 03:34:11 am        41

 អង្គការឧតុនិយមពិភពលោក(WMO)នៃអង្គការសហប្រជាជាតិ(UN) និយាយថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះស៊ីក្លូនត្រូពិកកម្រដែលបានវាយប្រហារតំបន់ជាច្រើននៅតំបន់អាស៊ី-អាគ្នេយ៍ និងអាស៊ីខាងត្បូង កាលពីសប្តាហ៍មុន នឹងកាន់តែកើតមានញឹកញាប់នៅក្នុងពិភពលោកដែលកំពុងឡើងកំដៅ ។

 លោក Clare Nullis គឺជាអ្នកនាំពាក្យអង្គការ WMO និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារថា សីតុណ្ហភាពកើនឡើង បង្កើនហានិភ័យដ៏មានសក្តានុពលនៃភ្លៀងធ្លាក់កាន់តែខ្លាំង ដោយសារបរិយាកាសឡើងក្តៅជាងមុន មានសំណើមច្រើន ។ នោះគឺជាច្បាប់រូបវិទ្យា ដូច្នេះហើយ ពួកយើងនឹងមើលឃើញមានភ្លៀងធ្លាក់កាន់តែខ្លាំង ហើយពួកយើងនឹងបន្តមើលឃើញបែបនេះ នៅពេលអនាគត ។

 លោក Nullis និយាយផងដែរថា ព្យុះស៊ីក្លូនត្រូពិកកាន់តែជិតខ្សែអេក្វាទ័រ គឺជារឿងកម្រ ហេតុដូច្នេះហើយ សហគមន៍នៅតំបន់នោះ ត្រៀមខ្លួនមិនបានច្រើនឡើយ ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ធ្វើឲ្យផលប៉ះពាល់កាន់តែខ្លាំង ។

 លោកនិយាយថា ស្ថានីយឧតុនិយមមួយកន្លែងនៅប្រទេសវៀតណាម មើលឃើញភ្លៀងធ្លាក់កម្ពស់ខ្ពស់បំផុតទី ២ពុំធ្លាប់រកឃើញកាលពីមុនមក ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងស្រីលង្កា រងការវាយប្រហារដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង កាលពីសប្តាហ៍មុន ដែលធ្វើឲ្យរារាំងដល់កិច្ចខិតខំក្នុងការធ្វើដំណើរទៅដល់មនុស្សជាប់ខ្លួនក្នុងបំណាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm