អឺរ៉ុប​ព្រមព្រៀង​ដាក់ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​របស់​រុស្ស៊ី

2022/02/23 04:58:28 pm        387

​សហភាព​អឺរ៉ុប៖ ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា សមាជិក​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​លើ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី ដែល​មាន​បំណង​បង្ក​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ការ​ទទួលស្គាល់​តំបន់​ផ្ដាច់​ខ្លួន​ចំនួន​ ២​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​លោក Josep Borrell បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សមាជិក​សហភាព​អឺរ៉ុប​ទាំង​ ២៧​ប្រទេស​បាន​យល់​ព្រម​ជា​ឯកច្ឆន្ទ​លើ​វិធានការ​នានា នៅ​ឯ​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​ក្រៅ​វេទិកា​អន្តរជាតិ។ ទណ្ឌកម្ម​ទាំងនោះ​ក៏​នឹង​ត្រូវ​ដាក់​ផង​ដែរ​លើ​ក្រុម​សមាជិកសភា​រុស្ស៊ី ដែល​គាំទ្រ​ឲ្យ​មាន​ការ​ទទួលស្គាល់​តំបន់​ផ្ដាច់​ខ្លួន​ជា​តំបន់​ឯករាជ្យ ដែល​ជា​ការសម្រេចចិត្ត​ប្រកាស​ឡើង​ដោយ​លោក​ប្រធានាធិបតី Vladimir Putin កាលពី​ថ្ងៃ​ច័ន្ទ​។ ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បារាំងលោក Jean-Yves Le Drian លោក Borrell បាន​និយាយ​ថា ទណ្ឌកម្ម​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​រុស្ស៊ី ហើយ​ប៉ះពាល់​ខ្លាំង​ទៀត​ផង។

​លោក​បាន​បន្ថែម​ថា គោលដៅ​នានា​សម្រាប់​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បម្រាម​លើ visa ឬ​ទិដ្ឋាការ បាន​រួម​បញ្ចូល​ទាំង សមាជិក​ចំនួន ៣៥១​នាក់​នៃ​សភា​ដូ​មា ដែល​ជា​សភា​ជាន់​ទាប​របស់​រុស្ស៊ី ដែល​បាន​អំពាវនាវ​ឲ្យ​លោក Putin ទទួលស្គាល់​តំបន់​២ គឺ Donetsk និង Luhansk នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​តំបន់​ឯករាជ្យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm