អ៊ីស្រាអែលទទួលបានសាកសពដែលអាចជាចំណាប់ខ្មាំង ហើយគ្រោងនឹងបើកច្រកឆ្លងកាត់ហ្កាហ្សាចូលទៅអេហ្ស៊ីបឡើងវិញ

2025/12/04 03:17:58 pm        124

អ៊ីស្រាអែលបានទទួលសាកសពអ្វីដែលអាចជាចំណាប់ខ្មាំងចុងក្រោយម្នាក់នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ៣ធ្នូសប្ដាហ៍នេះ ហើយនិយាយថាខ្លួននឹងចាប់ផ្តើមអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីទឹកដីដែលហែកហួរដោយសង្គ្រាមតាមរយៈច្រកឆ្លងកាត់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធកាលពីព្រឹកថ្ងៃពុធ ដែលបានធ្វើឱ្យទាហានអ៊ីស្រាអែលបួននាក់រងរបួសនៅភាគខាងត្បូងហ្កាហ្សា គឺជាការរំលោភលើបទឈប់បាញ់ ហើយអ៊ីស្រាអែល នឹងឆ្លើយតប។   

សាកសពដែលបានរកឃើញដោយក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងហ្កាហ្សា ត្រូវបានប្រគល់ជូនអ៊ីស្រាអែលវិញ ជាទីដែលពួកគេនឹងត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យ។ សាកសពដែលក្រុមសកម្មប្រយុទ្ធបានប្រគល់ឱ្យកាលពីថ្ងៃអង្គារ មិនត្រូវគ្នានឹងចំណាប់ខ្មាំងពីរនាក់ចុងក្រោយនៅក្នុងតំបន់ហ្កាហ្សានោះទេ។

ការប្រគល់មកវិញនៃចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារនៅថ្ងៃទី ៧តុលា ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមដុតបញ្ឆេះឲ្យមានសង្គ្រាមសពថ្ងៃនេះ គឺជាផ្នែកដ៏សំខាន់ក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីខែតុលា២០២៥នេះ ។ ជាថ្នូរនឹងការនេះ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់។ 

ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ច្រកឆ្លងកាត់រ៉ាហ្វាដែលត្រូវបានបិទជាយូរមកហើយនឹងត្រូវបើកសម្រាប់ការជម្លៀសផ្នែកវេជ្ជសាស្រ្ត និងការធ្វើដំណើរទៅ និងមកពីហ្កាហ្សា។ អង្គការសុខភាពពិភពលោកនិយាយថា មានមនុស្សឈឺ និងរបួសជាង ១៦.៥០០ នាក់ ត្រូវការចាកចេញពីតំបន់ហ្កាហ្សា ដើម្បីទទួលការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ថាពេលណាច្រកព្រំដែននឹងត្រូវបើកនៅឡើយទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm