វិទ្យាស្ថានសន្តិភាពអាមេរិក តាំងឈ្មោះលោក Trump នៅមុខអគារ មុនការចុះកិច្ចព្រមព្រៀងកុងហ្គោ-រ្វ៉ាន់ដា

2025/12/04 04:52:26 pm        128

ផ្លាកឈ្មោះរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានដាក់តាំងនៅពីមុខអគាររបស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាទីដែលរូបលោកត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីនៃប្រទេសរ្វ៉ាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ នេះ សម្រាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របបសម្រួលដោយសហរដ្ឋអាមេរិក។

នៅពេលត្រូវសាកសួរអំពីការសម្រេចចិត្តដាក់ឈ្មោះប្រធានាធិបតីលើអគារនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានលើកឡើងថា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ត្រូវបានប្តូរឈ្មោះដាក់តាមប្រធានាធិបតី។

លោកស្រីបន្តថា “ឥឡូវនេះ វិទ្យាស្ថានសន្តិភាព Donald J. Trump មានទាំងភាពស្រស់ស្អាតនិងត្រឹមត្រូវ តាមឈ្មោះប្រធានាធិបតី ដែលបញ្ចប់សង្គ្រាមចំនួន៨ ក្នុងពេលតិចជាង ១ឆ្នាំ ហើយនឹងបន្តធ្វើជាការរំលឹកដ៏មានអានុភាព នូវអ្វីដែលភាពជាអ្នកដឹកនាំដ៏រឹងមាំអាចសម្រេចបាន សម្រាប់ស្ថិរភាពរបស់ពិភពលោក”។

គួរឱ្យដឹងថា ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ្វ៉ាន់ដា បានបើកការបាញ់ប្រហារនៅភាគខាងកើតកុងហ្គោ ក្នុងឆ្នាំនេះ ដោយដណ្តើមបានក្រុងធំៗចំនួនពីរក្នុងតំបន់ និងបង្កើនការភ័យខ្លាចនៃសង្គ្រាមកាន់តែទូលំទូលាយ។ ក្រោយមក កិច្ចព្រមព្រៀងសន្តិភាពមួយដែលសម្របសម្រួលដោយអាមេរិក ត្រូវសម្រេចបានក្នុងខែមិថុនាកន្លងទៅ ក្នុងគោលបំណងបញ្ចប់ជម្លោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        256
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        298
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        277

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm