ការចរចាសន្តិភាពរបស់លោក Putin ជាប់គាំង ខណៈអង្គការណាតូព្រមានពីគ្រោះថ្នាក់ពិតប្រាកដ និងយូរអង្វែង

2025/12/04 05:19:56 pm        125

កិច្ចប្រជុំរវាងលោកប្រធានាធិបតី Zelenskyy និងគណៈប្រតិភូអាមេរិកត្រូវបានលុបចោល បន្ទាប់ពីការចរចាក្នុងប្រទេសរុស្ស៊ីស្តីពីសង្គ្រាមនៅអ៊ុយក្រែនបានបញ្ចប់ដោយគ្មានការទម្លាយភាពទាល់ច្រក។

លោក Steve Witkoff បេសកជនពិសេសរបស់លោកប្រធានាធិបតី Trump និងកូនប្រសាររបស់លោកគឺលោក Jared Kushner បាននិយាយជាមួយប្រធានាធិបតី Putin និងមន្ត្រីរុស្ស៊ីផ្សេងទៀតនៅទីក្រុងមូស្គូរយៈពេលប្រាំម៉ោងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប៉ុន្តែពុំបានធ្វើឱ្យមានវឌ្ឍនភាពណាមួយលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ។     

អគ្គលេខាធិការណាតូ លោក Mark Rutte បានព្រមានលោក Putin កាលពីថ្ងៃពុធថាសម្ព័ន្ធយោធានេះ ត្រៀមខ្លួនរួចរាល់ក្នុងការការពារខ្លូន និងមានឆន្ទៈប្រឆាំងនឹងទីក្រុងមូស្គូ ប្រសិនបើខ្លួនរងការវាយប្រហារ ខណៈលោកព្រមានដែរថា សម្ព័ន្ធនេះបានប្រឈមនឹងគ្រោះថ្នាក់ដ៏ពិប្រាកដនិងយូរអង្វែង។   

ក្រុមអ្នកចរចាអាមេរិកត្រូវបានគ្រោងជួបលោក Zelenskyy នៅទីក្រុងព្រុចសែលនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ លោក Witkoff និងលោក Kushner បានចាកចេញពីទីក្រុងមូស្គូនៅយប់ថ្ងៃអង្គារទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ នេះបើយោងតាមវិមានក្រឹមឡាំង។ អ្នកឆ្លើយឆ្លងព័ត៌មាន Kyiv Post នៅទីក្រុងវ៉ាស៊ីនតោនបានសរសេរនៅលើបណ្ដាញសង្គម X ដោយសំអាងដល់ប្រភពព័ត៌មាននានាថា កិច្ចប្រជុំនៅទីក្រុងព្រុចសែល ត្រូវបានលុបចោល ដោយបន្ថែមថា លោក Zelenskyy កំពុងវិលត្រឡប់ទៅអ៊ុយក្រែនវិញ។

 

មិនមានការពន្យល់ណាមួយត្រូវបានផ្តល់ឱ្យទេ ប៉ុន្តែការលុបចោលភ្លាមៗទំនងជាឆ្លុះបញ្ចាំងពីកង្វះវឌ្ឍនភាពណាមួយលើការបញ្ចប់សង្គ្រាម ដែលនឹងឈានចូលដល់ខួបបួនឆ្នាំនៃសង្គ្រាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤កុម្ភៈ២០២២។ កិច្ចចរចានៅទីក្រុងមូស្គូបានកើតឡើងបន្ទាប់ពីលោក Putin បានចោទប្រកាន់បណ្ដាប្រទេសនៅអឺរ៉ុបថាបានព្យាយាមបំផ្លាញការចរចាសន្តិភាព និងព្រមានធ្វើសង្គ្រាមជាមួយអឺរ៉ុបបើប្លុកនេះចាប់ផ្ដើមមុន។ វិមានក្រឹមឡាំងបានទទូចថារបាយការណ៍ដែលថាលោកPutin បដិសេធសំណើអាមេរិកនៅថ្ងៃទី ២ ខែធ្នូ គឺមិនត្រឹមត្រូវទេ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថាវាជារឿងខុសក្នុងការអះអាងថាទីក្រុងមូស្គូបានបដិសេធផែនការនេះក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៥ម៉ោងជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm