មន្រ្តីជំនាញមកពីអង្គភាពចំនួនពីរ ធ្វើបទបង្ហាញអំពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ​ដល់អ្នក​ធ្វើធុរកិច្ច​កម្ពុជា

2025/12/04 06:03:41 pm        224

មន្រ្តីជំនាញនៃអគ្គនាយករដ្ឋពន្ធដារ និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​កាតព្វ​កិច្ច​ពន្ធគយ និងសារពើពន្ធ ដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន សម្រាប់​ជា​ចំណេះដឹងនៃការអនុវត្តនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បី​ជំរុញ​លើក​កម្ពស់​ដល់​ការ​ធ្វើ​អាជីវកម្មឱ្យកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយករដ្ឋគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បាន​អញ្ជើញជាធិបតីក្នុង សិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះ​សកម្មភាព​អាជីវកម្ម​ដឹក​ជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥, ដោយបាន​លើក​ឡើង​អំពី​ច្បាប់ស្តីពីសារពើពន្ធ ដែលបានកំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ដើម្បីជា​ចំណេះ​ដឹង ​ដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បានស្វែងយល់បន្ថែម ឆ្លើយ​តប​នឹង​ស្ថាន​ភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក និងការរីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​សម័យឌីជីថល។ ចំណែកអនុប្រធានការិកាល័យត្រួតពិនិត្យគយ និងសាខាគយ និងរដ្ឋាករកំពុង់ផែអន្តរជាតិព្រះសីហនុ ក៏បានធ្វើបង្ហាញនៃការនាំទំនិញចេញ-ចូល ជាពិសេសសកម្មភាពអាជីវកម្មដឹក ជញ្ជូនទំនិញតាមផ្លូវទឹក សម្រាប់ជាពុទ្ធិបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី និងច្បាប់ដែលបាន ចែង។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងថា តាមរយៈនៃការរៀប ចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជ្រាបនូវព័ត៌មានបន្ថែមដល់អ្នកធ្វើធុរកិច្ច អំពីនីតិវិធីលើកាតព្វកិច្ចបង់ពន្ធគយ និងពន្ធដារជាដើម និងក៏ជាការបង្កើតនូវទំនាក់ទំនងរវាងស្ថាប័ន និងឯកជនឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែខ្លំាងក្លា ក្នុងគោល ដៅចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះដែរ ក៏បានរៀបចំវេទិកាសំណួរ-ចម្លើយ រវាងមន្រ្តីជំនាញទាំងពីរស្ថាប័ន ដើម្បីបកស្រាយនូវរាល់ ចម្ងល់ដែលវិស័យឯកជនកំពុងជួបប្រទះ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ក៏ដូចជាកាតព្វកិច្ចពន្ធគយជាដើម ដើម្បីជំរុញការអនុវត្តនូវនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ឆ្លើយតប នឹងឧត្តមានុវត្តជាអន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm