ប្រជាពលរដ្ឋក្នុងសង្កាត់ពង្សាំង ទទួលបានទឹកស្អាតប្រើប្រាស់ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

2025/12/04 06:12:38 pm        174

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះប្រជុំផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត និងការងារតបណ្តាញទឹកស្អាតជូន ប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ និងភូមិខ្នំ ក្នុងសង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាទឹកដែលមានគុណភាព សម្រាប់ប្រើប្រាស់ក្នុង ជីវភាពរស់នៅ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកម្មវិធី ចុះផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅភូមិចុងថ្នល់ និងភូមិខ្នំ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះថា ជុំវិញវិស័យទឹកស្អាតនេះ សម្រាប់ទិសដៅរបស់រាជរដ្ឋាភិបាល និង ផ្អែកលើយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ បានចាត់ទុកទឹកស្អាតជាវិស័យអាទិភាព ក្នុងនោះសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាងច្បាស់លាស់ នៃការផ្គត់ផ្គង់នៅទូទាំងរាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ ដែលមានសរុបចំនួន ១ ០១២ភូមិ, គិតមកដល់ពេលនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់ទឹកទាំងពីរតំបន់នេះបានចំនួន ៩០០ភូមិរួចហើយ ចំណែក គម្រោងនៅសល់ ចំនួនជាង ១០០ ភូមិទៀត រដ្ឋាករទឹកនឹងខិតខំប្រឹងប្រែងឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ។

ឯកឧត្តម បន្តថា ចំពោះការដាក់បំពង់មេនាំទឹកស្អាតវិញ រដ្ឋាករទឹកបានអនុវត្តចប់សព្វគ្រប់រួចហើយ ក្នុងការនាំទឹកស្អាតចេញពី រោងចក្រប្រព្រឹត្តកម្មបាក់ខែង ដែលមានសមត្ថភាពផលិត ៤០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលមកសង្កាត់ពង្សាំង ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានទឹកស្អាតប្រើប្រាស់។ ចំពោះនៅសង្កាត់ពង្សាំង ក្នុងឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជំរុញការតបណ្តាញជូន ប្រជាពលរដ្ឋចំនួន ៤ភូមិ នៅក្នុងចំនួនសរុប ២៤ភូមិ។ ចំណែកគម្រោងក្នុងឆ្នាំ២០២៦ រដ្ឋាករទឹកនឹងជំរុញតបណ្តាញទៅកាន់ភូមិផ្សេងៗ ទៀត ក្នុងនោះភូមិមួយចំនួននឹងទទួលទឹកស្អាត ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខណៈ១០ភូមិផ្សេងទៀត នឹងទទួលបានទឹក ស្អាតពី វិស័យឯកជន ដែលមានអាជ្ញាបណ្ណចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ដែលបញ្ហាទាំងនេះធ្វើយ៉ាង ណាជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់សេវាទាំងអស់ ទទួលបានទឹកស្អាត និងជាទឹកដែលមានគុណភាព សម្រាប់ប្រើប្រាស់ប្រចំាថ្ងៃ។

ឯកឧត្តម ឡុង ណារ៉ូ ថ្លែងឱ្យដឹងថា ជុំវិញការតបណ្តាញចូលទៅកាន់ភូមិទំាងអស់ក្នុងសង្កាត់ពង្សាំងនេះ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ នឹងអនុវត្តការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ នៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ក្រៅពីការ តបណ្តាញទឹកនៅក្នុងតំបន់នេះដែរ បច្ចុប្បន្នរដ្ឋាករទឹកក៏បាននិងកំពុងតបណ្តាញទឹកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់មួយចំនួន នៅក្នុង ខណ្ឌកំបូល និងខណ្ឌដង្កោផងដែរ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយលើការងារតបណ្តាញទឹកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣ ម្សិលមិញនេះ ត្រូវបានធ្វើ ឡើងនៅក្នុងភូមិចំនួនពីរ គឺភូមិចុងថ្នល់ និងភូមិខ្នំ ក្នុងនោះភូមិចុងថ្នល់មានប្រជាពលរដ្ឋ ១៧៦ ខ្នងផ្ទះ បានដាក់ពាក្យស្នើសុំតបណ្តាញ ទឹកស្អាតបានចំនួន ១៣២ ខ្នងផ្ទះ។ ចំពោះភូមិខ្នំ មានប្រជាពលរដ្ឋ ២១៦ ខ្នងផ្ទះ បានដាក់ពាក្យស្នើសុំបានចំនួន ៨០ ខ្នងផ្ទះ សរុបទាំង អស់មានចំនួន ២១២ ខ្នងផ្ទះ ក្នុងនោះប្រភេទអាជីវកម្មមាន ៥៣ គ្រួសារ, ជីវភាព ១៥៣ គ្រួសារ និងឧបត្ថម្ភធនចំនួន ៣ គ្រួសារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm