AFF U23៖ កម្ពុជា​ខកខាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្រោយ​វៀតណាម​ឈ្នះ​ថៃ ១-០

2022/02/23 05:28:47 pm        149

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​បាន​ខកខាន​ឱកាស​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ AFF U23 Championship 2022 ​ហើយក្រោយ​ក្រុម​ U23 ​វៀតណាម​បាន​យកឈ្នះ​ក្រុម​ U23 ​ថៃ​ត្រឹម​លទ្ធផល ១-០ ក្នុង​ជំនួប​បញ្ចប់​ពូ​ល​ C ​នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

១​គ្រាប់​ដែល​ជួយ​ឲ្យ​ក្រុម​ U23 ​វៀតណាមបន្ដ​ឈរ​កំពូល​តារាង​ពូ​ល​ C ​ធ្វើ​សម្រេច​ដោយ​កីឡាករ​ Nguyen Trung Thanh ​នៅ​នាទី​២៩។ ចំពោះ​ក្រុម​ថៃក៏បាន​ព្យាយាម​វាយ​សម្រុក​ណាស់ដែរ តែ​មិនអាច​បំប៉ោង​សំណាញ់​ទី​វៀតណាម​បានឡើយ។ យ៉ាងណាមិញលទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​ទាំងពីរដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា។​ ​ប៉ុន្ដែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជា គឺ​លទ្ធផល​នេះបានធ្វើ​ឲ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាត់បង់​ឱកាស​ឡើង​វគ្គ​បន្ដ​តែម្ដង បន្ទាប់ពី​ប្រៀបធៀប​ក្រុម​លេខ​២ ល្អ​ជាងគេរវាង​ពូ​ល​ A ​និង​ពូ​ល​ C ​ដោយ​កម្ពុជាចាញ់​ប្រៀប​ថៃត្រង់​គ្រាប់​បាល់​ចំណេញ ១​គ្រាប់​គត់ ពោលគឺ​ក្រុម​ទាំងពីរ​មាន ៣​ពិន្ទុ​ស្មើគ្នា តែ​ថៃនៅសល់​គ្រាប់​បាល់​ចំណេញ​ក្នុង​ដៃ ១​គ្រាប់ ខណៈ​កម្ពុជាមិនមាន​គ្រាប់​ចំណេញ​ឡើយ។​

​សម្រាប់​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​កម្មវិធី​ប្រកួតដែល​គ្រោង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនា​ថ្ងៃទី​២៤ ខែកុម្ភៈ​ស្អែក​នេះ រួមមាន​ក្រុម​លេខ​១ ពូ​ល​ A ​ទី​ម័​រ​ខាងកើតត្រូវ​ជួប​ក្រុម​កំពូល​តារាង​ពូ​ល​ C ​វៀតណាម ខណៈ​ក្រុម​លេខ​២ ពូ​ល​ C ​ថៃត្រូវ​ជួប​ក្រុម​កំពូល​តារាង​ពូ​ល​ B ​ឡាវ។ ចំពោះ​ក្រុម​ទទួលបាន​ជ័យជម្នះនឹងត្រូវ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹងត្រូវ​ប្រកួត​កាត់សេចក្ដី​រក​ជើងឯកនា​ថ្ងៃទី​២៦ ខែកុម្ភៈ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm